ម៉ូតូ Yamaha MT-09 Street Tracker ABS គឺជាប្រភេទម៉ូតូធំ បែបស្ពត ដ៏ប្រណិត ដែលមានរូប
រាងស្រស់ស្អាត និងទាក់ទាញបំផុត សម្រាប់មិត្តយុវវ័យក្នុងនាសម័យបច្ចុប្បន្ន។ ម៉ូតូ Yamaha
ស៊េរីថ្មី ឆ្នាំ ២០១៤ ដ៏ស្រស់សង្ហានេះ ត្រូវបានតុបតែង និងរចនាម៉ូដឡើង បំពាក់ដោយអាលុយ
មីញ៉ូម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺម៉ូតូ Yamaha MT-09 Street Tracker ABS ម៉ូដែលថ្មី ឆ្នាំ២០១៤
ត្រូវបានបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង ដល់ទៅ ៨៤៧សេសេ មាន ៣ម៉ាស៊ីន អាចបើក
បរបានល្បឿន ១៣០ម៉ាយ/ម៉ោង និងមានបំពាក់ប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីនមិនឱ្យក្តៅខ្លាំង
ពេលធ្វើដំណើរផ្លូវឆ្ងាយ និងមានសមត្ថភាពអាចផ្ទុកសាំងបាន ១៤លីត្រ និងមានតម្លៃ ៩៩០៤អឺរ៉ូ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed