ព័ត៌មានអន្តរជាតិ ៖ ចាប់ឃាត់ខ្លួនស្រ្តីម្នាក់ញាត់គុក បន្ទាប់ពីបានរកអោយឃើញថា នាង
បានសម្លាប់អតីតស្វាមីរបស់ខ្លួន ខណៈពេលដែលគាត់កំពុងតែលង់លក់ក្នុងសុបិន្ត ដោយ
ការចាក់ស្រោចទឹកក្តៅ ក៏ព្រោះតែភ្លើងប្រច័ណ្ឌ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌
មានដែលបានចេញផ្សាយដោយទំព័របរទេស កាលពីពេលកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា ស្រ្តីចិត្តពិសពុលរូបនោះ មានឈ្មោះថា Jesusa Tatad វ័យ ៣៩ ឆ្នាំ
មកពីក្រុង Daly រដ្ឋ California សហរដ្ឋអាមេរិក ស្របពេលដែលរឿងហេតុមនុស្សឃាត
មួយនេះ បានកើតឡើងនៅឯស្ទូឌីយោតូចមួយ នៅក្នុងរដ្ឋមួយនេះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ស្រ្តីចិត្តសឿងរូបនោះ បានប៉ុនប៉ងសម្លា
ប់អតីតស្វាមីរបស់ខ្លួន ដោយការចាក់ស្រោចនឹងទឹកក្តៅ រួចវាយនឹងដំបងលេងកីឡា Base-
ball ថែមទៀតផងដោយសារទ្រាំនឹងការឈឺចាប់ ខណៈពេលដែលទឹកក្តៅស្រោចសព្វអស់
រាងកាយ អតីតស្វាមីរូបនោះក៏បានស្លាប់បាត់បង់ជីវិត ដោយឡែកស្រ្តីរូបនោះក៏ត្រូវបានចា
ប់ឃាត់ខ្លួន ដើម្បីរងចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ worldnewstoday