មិនគួរអោយជឿ ៖ ជាការពិត ការងារសំណង់ ជាការងារមួយ ដែលមានលក្ខណៈប្រឈម
ជាខ្លាំង ក៏ព្រោះតែវាមានហានិភ័យខ្ពស់ ក្នុងការបាត់បង់អាយុជីវិត ស្របពេលដែលការងារ
មួយនេះ តំរូវអោយធ្វើការជាមួយនឹងទីខ្ពស់ ប្រដាប់ទៅដោយគ្រឿងម៉ាស៊ីនធំៗ គ្រឿង
ប្រដាប់ប្រើប្រាស់ មិនសូវជាមានសុខសុវត្ថិភាព និងលក្ខខ័ណ្ឌការងារ ក៏ដូចជាកន្លែងការ
ងារនៅមានកម្រិត។
តែដោយសារតែជីវភាពគ្រួសា រ សម្រាប់ការបំពេញតំរូវការជាចាំបាច់ តំរូវអោយប្រជាជន
មួយចំនួន ទៅប្រកបការងារសំណង់ ។ អ្វីដែលចោទជាបញ្ហានោះគឺថា នៅពេលដែល
បុគ្គលណាមួយបំពេញការងារទាំងនេះ ទាំងងងឹងងងុយនោះ ដោយមិនប្រកបទៅតាម
ជំនាញ និងវិជ្ជាជីវៈនោះ វាពិតជាមានការប្រឈមជាខ្លាំង។
តែបើសិនជា ការបំពេញការងារមួយនេះ ប្រកបទៅបានតាមវិជ្ជាជីវៈ និងជំនាញច្បាស់
លាស់វិញនោះ មិនមានបញ្ហាចោទក្នុងការប្រឈមនឹងហានិភ័យនោះទេ។ ខាងក្រោមនេះ
គឺជាវីដេអូ ស្តីពីការងារសំណង់ ដែលក្រុមមនុស្សមកពីតំបន់អាស៊ី កំពុងប្រឈម ។ ជ្រាប
កាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews