CamNews

តារា 

Justin Bieber មានការគាំទ្រច្រើន ពេលមកដល់ អូស្រ្ដាលី


តារា៖​ Justin Bieber គឺជាតារាចម្រៀង សម្ដែង និងជាអ្នកសរសេរទំនុកបទភ្លេងដ៏ល្បីបំផុត
ក្នុងប្រទេសកាណាដា។ Bieber កើតនៅថ្ងៃទី ០១ មីនា​ ឆ្នាំ ១៩៩៤ ក្នុងរដ្ឋ Ottawa ប្រទេស
កាណាដា។​ Justin គឺជាតារាសម្ដែង ដែលមានទេពកោសល្យវ័យក្មេង ហើយទទួលបានជ័យ
លាភីច្រើនទៀតផង។




គួររំលឹកផងដែរ កាលថ្ងៃ អង្គារ ទី១៧​ រសៀលនេះ តារាវ័យក្មេងនេះត្រូវបានគេអញ្ជើញទៅ
កាន់ប្រទេសអូស្រ្ដាលី ដើម្បីធ្វើការច្រៀង ក៏ដូចជាការសម្ដែងបទចម្រៀងដ៏មានប្រជាប្រិយ
ភាពរបស់លោកដែរ។ Justin ត្រូវបានទស្សនិកជនក្នុងប្រទេស អូស្រ្ដាលីគាំទ្រជាច្រើននាក់
ខណៈដែលគាត់បានមកដល់វេទិកា សម្ដែង ' Australia's Got Talent.' ។

 
ការសម្ដែងរបស់ justin បានធ្វើអោយ ទស្សនិកជនទាំងអស់មានការស្ងើចសសើរយ៉ាងខ្លាំង
ជាពិសេសគឺក្រុមយុវនារីតែម្ដង។ ថ្វីត្បិត​ Justin មានវ័យក្មេងមែន តែការសម្ដែងរបស់គេពិត
ជាមានភាពរស់រវើក​ និងពោពេញទៅដោយបទពិសោធន៍ពិតៗ។



Justin បាននិយាយថា គេពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពេលមកដល់ប្រទេស
អូស្រ្ដាលីនេះ។ គេបានបន្ដថា នេះជាលើកទីមួយហើយ ដែលគេបានមកដល់ប្រទេសអូស្ត្រា
លី​ ហើយមានការគាំទ្រពីប្រិយមិត្តច្រើនបែបនេះ។ Justin បានបង្ហើបប្រាប់ទស្សនិកជនថា
មកដល់ពេលនេះ បទចម្រៀងគេត្រូវចេញលក់ច្រើនជាង ១៥​​ លានអាល់ឡាប៊ុមហើយ ហើយ
ក៏អាចរកប្រាក់ចំណូលបានប្រហែលជិត ៥៥​ លានដូលា្លរផងដែរ។

នេះជាវីដេក្លីដែលបង្ហាញពីការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់នៃទស្សនិកជន នៅឯប្រទេស អូស្រ្ដា
លី។ សូមចុចដើម្បីមើល៕



ដោយ៖ សារិន
ប្រភព៖ starfeine


Tags: star justin Bieber canada