មិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស spy បានចេញផ្សាយអោយដឹងថា
នៅឯប្រទេសជប៉ុនឯណោះវិញ ពិតជាចម្លែកហួស ជាមួយនឹងសិល្បៈនៃការម៉ាស្សាមុខដ៏
ចម្លែក ស្ទើរតែមិនធ្លាប់ជួបប្រទះ នោះគឺ ការម៉ាស្សាមុខ ដោយប្រើសត្វខ្យង 'snail facials'
គួរបញ្ជាក់ផងដែរថា សេវាកម្មម៉ាស្សាមុខមួយនេះ នឹងត្រូវបានធ្វើឡើងជាពិសេសសំរាប់
អតិថិជនរូបណា ដែលចង់សំអាតផ្ទៃមុខជាំខ្មៅ ក៏ដូចជាសំអាត និងផ្ចិតរន្ធញើសផ្ទៃមុខ។
យ៉ាងណាមិញ បើយោងតាមសម្តីលោកManami Takamura ជាអ្នកបម្រើការអោយហាង
ថែរក្សាសម្ភស្សមួយរបស់ប្រទេសជប៉ុនមានយីហោ beauty salon Ci:z.Labo អោយដឹង
ថា ជាការពិត សារធាតុរំអិលៗ ដែលចេញមកពីសត្វខ្យង ពិតជាប្រសិទ្ធភាពខ្ពស់ក្នុង
ការប្រឆាំងទៅនឹងការវិវត្តន៍ទៅរកភាពវ័យចំណាស់ របស់ស្បែកមុខ។
គួរបញ្ជាក់ផងដែរថា សេវាកម្មម៉ាស្សាមុខ ដោយសត្វខ្យងមួយនេះ ត្រូវបានគេធ្វើឡើង
ក្នុងរយៈពេល ៦០ នាទី ដែលនៅក្នុងនោះ ក្នុងមួយដងៗ មានតម្លៃ ២៤៣ ដុល្លារ ទន្ទឹម
នឹងនេះ បើយោងតាមសម្តីអតិថិជនម្នាក់ ឈ្មោះ Sayaka Ito អោយដឹងថា ដើមឡើយ
កាលដែលទទួលយកសេវាកម្មម៉ាស្សាមួយនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងក៏ប៉ុន្តែ
អំឡុងពេលនៃការម៉ាស្សា ពោលគឺ សត្វខ្យងវានៅលើមុខនោះ លោកអ្នកពិតជាមានអា
រម្មណ៍សុខស្រួលជាខ្លាំង ស្របពេលដែលមុខរបស់លោកអ្នកពិតជាស្រស់ថ្លា និងទន់
ល្មើយ បន្ទាប់ពីទទួលយកសេវាកម្មមួយនេះ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែ
ច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ spy