ជប៉ុន៖ តាមការអោយដឹងពីគេហទំព័រ rocketnews ដែលបានចុះផ្សាយកាលពីថ្ងៃទី ៨ ខែ
មករា នេះថាភ្នំ Fuji ជាភ្នំមួយ ដែលជានិមិត្ដរូបនៃភ្នំខ្ពស់ និងស្អាតក្នុងប្រទេសជប៉ុនផងនោះ
នឹងអាចផ្ទុះ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ចាក់ផងដែរថា របាយការណ៍ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានបង្ហាញថា បន្ទាប់ពីរម្ជួយដី
ដ៏ធំនៃ Tohoku នៅខែមីនា ឆ្នាំ ២០១១ នោះគឺការបន្ទុះភ្នំភ្លើង នៃភ្នំ Fuji នេះឯង។ ការសន្និដា្នន
បែបនេះ គឺកើតឡើងនៅពេលដែលក្រុមអ្នកវិទ្យាសាស្រ្ដ រកឃើញថាកំហាប់ម៉ាក់ម៉ា នៃភ្នំនេះ
កើនដល់ 1.6 megapascals ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Maski Kimura ដែលជាសាស្រ្ដាចារ្យចូលនិវត្ដន៍ម្នាក់ នៃ
សាកលវិទ្យាល័យ Ryukyu បាននិយាយថា ភ្នំ Fuji នឹងអាចផ្ទុះរហូតដល់ឆ្នំា ២០១៥ផងដែរ៕
ដោយ៖ វត្ដី
ប្រភព៖ rocketnews