CamNews

ព័ត៌មានអន្តរជាតិ 

១៥ នាក់ស្លាប់ ៨​ នាក់ចាប់ឃាត់ខ្លួន ក្រោយមានករណី បំផ្ទុះ នៅកន្លែងលេង ល្បែងខុសច្បាប់ មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សេចក្តីថ្លែងការណ៍ ពីមន្រ្តីប៉ូលីស ក្នុងស្រុក អំឡុងថ្ងៃ អង្គារនេះ បានអះអាងអោយដឹងថា មកទល់នឹងខណៈនេះ ជនជាប់ចោទ ៨ នាក់ ត្រូវបានចាប់ឃាត់ ខ្លួនហើយ បន្ទាប់មានករណី បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស កើនឡើងដល់ទៅ ១៥ នាក់ នៅឯភូមិ លេងល្បែងខុសច្បាប់ មួយកន្លែង នៅក្នុងប្រទេសចិន នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយពី គេហទំព័រ សារព័ត៌មានបរទេស Chinadaily ។

លើសពីនេះ ទៅទៀត ​ប្រភព សារព័ត៌មានដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា ករណីគ្រោះថ្នាក់ផ្ទុះ ភូមិលើកនេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃច័ន្ទ ម្សិលមិញនេះ ទៅ លើភូមិ Laoshan មានទីតាំងស្ថិតនៅក្នុងក្រុង Kaili ខេត្ត Guizhou តែម្តង។

យ៉ាងណាមិញ មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិត តែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បាន បណ្តាលអោយ មនុស្ស ៨ នាក់ផ្សេងទៀត បានរងរបួស ផងដែរ ខណៈពេលដែលស្ថានភាពជម្ងឺរបស់ ពួកគេ ស្ថិតនៅក្នុងសភាពធម្មតានៅឡើយ។ ផ្ទុយទៅវិញ មកទល់នឹងខណៈនេះ​ ក្រុមមន្រ្តីប៉ូលីស ក៏ កំពុងតែធ្វើការតាមដានស៊ើបអង្កេតនៅឡើយ។ គួររំឭកផងដែរថា មកទល់នឹងវេលាព្រឹកថ្ងៃអង្គារនេះ គេឃើញមានក្រុមការងារ ជាបុគ្គលិកជំនាញ មកពី ក្រសួងសន្តិសុខសាធារណៈ បានចុះមកដល់ កន្លែងកើតហេតុ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily


Tags: China Blast colliery E China Hong Kong Beijing Shanghai