ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានក្រោកអង្គុយនៅក្នុងក្តារមឈូសរបស់គេ និងបានសួររក
ទឹកផឹកបន្ទាប់មកក៏បានស្លាប់ទៅវិញ នេះបើយោងតាមគេហទំព័រពត៌មានរបស់ប្រទេស
ប្រេស៊ីល។
នៅក្នុងករណីនេះ វាគឺជារឿងមួយដែលមិនគួរអោយជឿ បើយោងតាម ORM បានអះអាងអោយ
ដឹងថា ក្មេងប្រុសនេះមានឈ្មោះ Kelvin Santos បានស្លាប់កាលពីសំរាកព្យាបាលជំងឺរលាកសួត
នៅឯមន្ទីរពេទ្យ Belem ភាគខាងជើងប្រទេសប្រស៊ីល។ ក្មេងនេះត្រូវបានគេប្រកាសអោយដឹង
ថាបានស្លាប់កាលពីថ្ងៃសុក្រ ម៉ោង៧និង៤០នាទីល្ងាច ហើយសាកសពរបស់គេបានបញ្ជូនមក
គ្រួសារដោយការខ្ជប់និងកញ្ជប់ផ្លាស្ទិច។
ក្មេងប្រុសដែលបានស្លាប់និងមានឈ្មោះថា Kelvin Santos
គ្រួសារក៏ដូចជាបងប្អូនរបស់ក្មេងប្រុសនេះសោកសង្រេងយ៉ាងខ្លាំងខណៈពេលដែលសាកសព
បានដាក់ចូលទៅក្នុងក្តារមឈូស។ ប៉ុន្តែមុនមួយម៉ោងក្នុងពេលដែលធ្វើពិធីបញ្ជុះសពកាលពីថ្ងៃ
បន្ទាប់គីថ្ងៃសៅរ៏ រំពេចនោះក្មេងប្រុសក៏បានងើបអង្គុយនៅក្នុងក្តារមឈូសរបស់គេ ហើយបាន
និយាយថា៖ ប៉ាប៉ា អោយកូនសុំញ៉ាំទឹកបន្តិច។ ឪពុករបស់ក្មេងប្រុសនោះដែលមានឈ្មោះថា
Antonio Santos បាននិយាយថា៖ ពេលនោះអ្នកទាំងអស់គ្នាបានស្រែកឡើង ខណៈពេលដែល
រឿងមិនគួរអោយជឿនេះបានកើតឡើងហើយក៏បានសង្ឃឹមថាគេនិងបានរស់ឡើងវិញតែជា
អកុសលក្មេងតូចនោះក៏បានស្លាប់សាជាថ្មី។ ឪពុករបស់គេបានប្រញាប់ប្រញាល់នាំគេទៅមន្ទីរ
ពេទ្យសាជាថ្មី ក៏ប៉ុនែ្តលោកវេជ្ចបណ្ឌិតបានអះអាងថា គេគ្មានសញ្ញាណាដែលនៅមានជីវិតនោះ
ទេ។ គ្រួសាររបស់គេបានពន្យារពេលក្នុងការបញ្ជុះសពដោយសង្ឃឹមថា គេនិងអាចរស់សាជាថ្មី
ម្តងទៀត។
ឪពុករបស់ក្មេងប្រុសនោះបានអះអាងថាការស្លាប់ក្មេងជាការធ្វេសប្រហែលរបស់គ្រូពេទ្យ
ឪពុរបស់គេបាននិយាយអោយដឹងថា ការស្លាប់របស់កូនគាត់គឺជាការធ្វេសប្រហែលរបស់លោក
វេជ្ជបណ្ឌិត ដែលមកទល់នឹងពេលនេះលោកបានដាក់ពាក្យបណ្តឹងស្នើសុំអោយក្រុមមន្ត្រីប៉ូលីស
ធ្វើការស៊ីបអង្កេតទាក់ទងនិងការស្លាប់របស់កូនគាត់៕
ដោយ ៖ ចាន់ណា
ប្រភព ៖ dailymail