CamNews

មិនគួរឲ្យជឿ 

ដាក់កាម៉េរ៉ា ក្នុងផ្ទះបាយ បែរជាចាប់បាន មិត្តស្រី រួមភេទ ជាមួយកូនប្រុសខ្លួន ទៅវិញ

ចម្លែក ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយកាលពី
ម្សិលមិញនេះ ដោយគេហទំព័រសារព័ត៌មាន mirror អោយដឹងថា បុរសម្នាក់​ បានបំពាក់
កាម៉េរ៉ានៅក្នុងផ្ទះបាយ ដើម្បីប្រមាញ់សកម្មភាពមិនប្រក្រតី ផ្ទុយទៅវិញ គាត់បែរជារក
ឃើញរូបភាព ក៏ដូចជាវីដេអូ ដោយចៃដន្យ នោះគឺមិត្តស្រីរបស់ខ្លួន បានរួមភេទជាមួយ
នឹងកូនប្រុសជំទង់របស់គាត់វ័យ ១៦ ឆ្នាំទៅវិញ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងក្នុងក្រុង  Tasmania ប្រទេសអូ
ស្រ្តាលី។ ដោយឡែក​ មកទល់នឹងពេលនេះ​ មិត្តស្រីរូបនោះ ត្រូវបានចាប់ឃាត់ខ្លួននិង
ផ្តន្ទាទោស   ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះហើយ  បន្ទាប់ពីមានការចោទប្តឹងពីសំ
ណាក់មិត្តបុ្រសរបស់ខ្លួន  ពីបទបានធ្វើការរួមភេទ  ជាមួយនឹងក្មេងមិនទាន់គ្រប់អាយុ
(អនីតិជន)។

ដោយឡែក   បើតាមប្រភពសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹង
ផងដែរថា   ស្រ្តីដែលជាជនជាប់ចោទ  វ័យ  ២៨  ឆ្នាំរូបនោះ  មិនត្រូវបានបញ្ជាក់អត្ត
សញ្ញាណអោយដឹងនោះទេ ដោយផ្អែកទៅនឹងលក្ខខ័ណ្ឌផ្លូវច្បាប់៕

ដោយ ៖ រិទ្ធី
ប្រភព ៖ mirror


Tags: international news strange news unbelievable news pic