CamNews

តារា 

Fan Bingbing កាន់តែល្បីឈ្មោះ ជាមួយនឹង ចិត្តសប្បុរសធម៌ ពិតៗ ពុំមែនការសម្តែង ជួយក្មេងតូច វ័យ​៥ ឆ្នាំ

ព័ត៌មានតារា ៖ Fan Bingbing ពីតារាសម្តែងស្រី ដ៏ស្រស់ស្អាត របស់ប្រទេសចិន ទទួលបានកេត្តិ៍នាម ល្បីឈ្មោះ ជាមួយនឹងសមិទ្ធផលស្នាដៃសម្តែងចុងក្រោយបំផុត រឿង ភាគ បុរាណចិន The Empress of China រួចមក នាប៉ុន្មានថ្ងៃចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទីសាជាថ្មី នៅតាមទំព័រមុខសារ ព័ត៌មាន បន្ទាប់ពីសកម្មភាពមនុស្សធម៌របស់នាង ជួយសង្គ្រោះក្មេងតូចដែលរងរបួស វ័យ ៥ ឆ្នាំ ដល់ ចប់ចុងចប់ដើម អំឡុងពេលថតកម្មវិធីទូរទស្សន៍ ។


រសៀលថ្ងៃទី ១៥ មិថុនា កន្លងទៅនេះ ក្មេងប្រុសតូចវ័យទើប   តែ ៥ ឆ្នាំ   មាន ឈ្មោះថា Xiao Ke Le នោះ បានទទួលរងគ្រោះ រហូតដល់ឈាមមាត់ បន្ទាប់ពីកើតមាន ឡើងនូវគ្រោះថ្នាក់ គ្រោះចរាចរណ៍ ជាមួយនឹងម្តាយមីង នៅតាមបណ្តោយ Moganshan ទីក្រុង Zhejiang   ខេត្ត Hangzhou ប្រទេសចិន អំឡុងពេលដែលធ្វើដំណើរ តាមរយៈមធ្យោបាយ កង់អាគុយ ។ ភ្លាមៗ ខណៈមានកិច្ចអន្តរាមន៍លើក ក្មេងប្រុសតូចរូបនោះ ទៅដាក់នៅលើផ្លូវថ្នើរជើង គេបែរជាឃើញ ស្រ្តី  ម្នាក់ បើក  រថយន្តមកក្បែរ មុខ បិទម៉ាស់ជាប់នោះ ចោទជាសំនួរឡើងអោយដឹងថា ត្រូវការទៅមន្ទីរពេទ្យ    ជាបន្ទាន់ដែរឬទេ ? រំពេច នោះយុវវ័យ ៣ នាក់ បានបី ក្មេងប្រុសតូច ចូលទៅក្នុងរថយន្ត អង្គុយកៅអីខាងក្រោយ ដោយរថយន្ត បើកសំដៅទៅកាន់មន្ទីរពេទ្យ នៅជិតបំផុត ។


អំឡុងពេលបើកបរ ខណៈក្មេងតូច បន្តការយំដដែលនោះ ស្រ្តីជាអ្នកបើកបរ ក៏សម្រេចចិត្ត ដោះម៉ាស់ មុខចេញ ដើម្បីសួរនាំសុខទុក្ខក្មេងតូច ពេលនោះហើយ ទើបអ្នករាល់គ្នា បានដឹងថា តាមពិតទៅនាង គឺជាតារាសម្តែងស្រីដ៏ល្បី មានឈ្មោះថា Fan Bingbing ទៅវិញ ។ របាយការណ៍ បញ្ជាក់អោយដឹងថា វិនាទីពេលបញ្ចូនក្មេងប្រុស រងគ្រោះ ទៅដល់មន្ទីរពេទ្យ   នាង Bingbing  មើល   ទៅទំនងជាមានការ ព្រួយបារម្ភជាខ្លាំង ពីសុខាមាលភាពក្មេងតូច ដោយព្យាយាម​ពិគ្រោះយោបល់ ជាមួយនឹង វេជ្ជបណ្ឌិត ពីស្ថានភាព កុមារតូច តាំងពីដើមទី ដល់ចុងបញ្ជប់ ជាមួយនឹងប្រាក់ឧត្ថម្ភផ្ទាល់ខ្លួន ចំនួន ៣០០ យ័ន ទន្ទឹមនឹងការបាត់បង់ទូរស័ព្ទផ្ទាល់ខ្លួន និងកាបូបលុយនៅកន្លែង   កើតហេតុ គ្រោះថ្នាក់ចរាចរណ៍បុក កង់អាគុយក្មេងតូចបាត់ទៅហើយ ។

មន្រ្តីប៉ូលីសម្នាក់ លាន់មាត់អោយដឹងថា ៖ នាង Fan Bingbing ពិតជាមាន ចិត្តសប្បុរសជាខ្លាំងពោល នាងយកចិត្តទុកដាក់ នឹងសុខាមាលភាពក្មេងតូចជាខ្លាំង មុននឹងឈាន   ជើង ចាកចេញពីមន្ទីរពេទ្យ ខណៈចិត្តសប្បុរសនាងលើកនេះ ភាគច្រើន កម្រឃើញមាន តារាសម្តែងណាមួយ ស្តែងអោយឃើញ ជាក់ស្តែង នៅក្នុងសង្គមពិត ក្រៅពីការសម្តែងរបស់ពួកគេ នោះទេ ។   សេចក្តីរាយការណ៍ បញ្ជាក់ថា អំឡុងពេលនាង Fan Bingbing ជួយសង្គ្រោះក្មេងតូច   នោះ គឺអំឡុងពេលនាងថត កម្មវិធីទូរទស្សន៍ នៅឯភូមិវប្បធម៌ Liangzhu ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Fan Bingbing