ព័ត៌មានអន្តរជាតិ ៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌
មានប្លែកៗបរទេស បានបញ្ជាក់អោយដឹងថា លោកតាវ័យ១០០ ឆ្នាំម្នាក់ដែលជាជនជាតិបារាំង
ត្រូវបានរកអោយឃើញថា គាត់បានបំបែកឯតទគ្គកម្មពិភពលោក ស្របពេលដែលគាត់បានជិះ
កង់បានរយៈចំងាយឆ្ងាយបំផុត ( ១០០ គីឡូម៉ែត្រ ) ក្នុងរយៈពេលត្រឹមតែ ៤ ម៉ោង ១៧ នាទី
២៧ វិនាទី។
គួរបញ្ជាក់ផងដែរថា លោកតាដែលមានវ័យ ១០០ ឆ្នាំរូបនេះ មានឈ្មោះថា Robert Marchand
ទទួលបាននូវសមិទ្ធផលស្នាដៃថ្មីមួយនេះ តាមរយៈការបំបែកឯតទគ្គកម្មពិភពលោក ក្នុងការ
ដែលជិះកង់ចម្ងាយ១០០ គីឡូម៉ែត្របា នលឿនជាងគេបំផុត។
គួររំឮកផងដែរថា លោកតា Robert Marchand ចូលចិត្តហាត់កីឡាជាប្រចាំ ស្របពេលដែល
គាត់មិនទទួលទានបារីនោះទេ ហើយបើនិយាយពីសុរាវិញ គាត់ទទួលទានតិចបំផុត ក្នុងអំឡុង
កម្មវិធីជប់លៀងម្តងៗ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលនោះ មាន
រូបភាពយ៉ាងណានោះ តាមដានទស្សនានូវវីដេខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ទី
ប្រភព ៖ Spy