CamNews

ព័ត៌មានអន្តរជាតិ 

ក្ស័យសង្ខារ ព្រោះតាមប្រមាញ់ថតរូបឡាន Ferrari របស់ Justin Bieber

ព័ត៌មានអន្តរជាតិ ៖  អ្នកកាសែតម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត
ព្រោះតាមប្រមាញ់ថតរូបឡាន Ferrari របស់ Justin Bieber ក៏ដោយសារតែ អំឡុងពេលនៃ
ការតាមប្រមាញ់ថតរូបនោះ គាត់ត្រូវបានរថយន្តមួយផ្សេងទៀត បុក និង កិនស្លាប់ នេះបើ
តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ។

គួរបញ្ជាក់ផងដែរថា      ឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ  បានកើតឡើងនៅឯមជ្ឈមណ្ឌល
Getty Center រដ្ឋ Los Angeles សហរដ្ឋអាមេរិក។ បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់មួយ
នេះ ការតាមដានស៊ើបអង្កេតក៏បានចាប់ផ្តើម ស្របពេលដែលប្រភពដដែលបន្ថែមថា​ អំឡុ
ងពេលនៃការកើតមានឡើងឧបទ្ទេវហេតុលើកនេះ Justin Bieber មិននៅក្នុងឡាន Ferrari
ពណ៌ស របស់ខ្លួននោះទេ។

លើសពីនេះទៅទៀត ​ ប្រភពដដែលបន្ថែមថា  ជនរងគ្រោះរូបនោះ  មានឈ្មោះថា Chris
Guerra  វ័យ ២៩ ឆ្នាំ  ត្រូវបានរថយន្តបង្កហេតុបុកស្លាប់   ម៉ាក Toyota Highlander SUV
បន្ទាប់ពីឧបទ្វេវហេតុគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ  បាន​កើតឡើងកាលពីរាត្រីថ្ងៃអង្គារ កន្លង
ទៅនេះ៕

ដោយ ៖​ រិទ្ធី
ប្រភព ៖​ Happening


Tags: international news strange entertainment