គេនឹងមិនមានការភ្ញាក់ផ្អើលនោះទេ ដែល Lam Leung-tim និងភរិយា Shelly ក្លាយជាមហាសេដ្ឋី ដោយការជួញដូររបស់របរលេងធ្វើអំពីជ័រ ជាមួយបណ្ដាក្រុមហ៊ុននៅអាមេរិក ដូចជា ក្រុមហ៊ុន
Hasbro និង ក្រុមហ៊ុន Hallmark ជាដើម។ ប៉ុន្ដែ គេនឹងយល់ថាអស្ចារ្យ នៅពេលដឹងថា មហាសេដ្ឋី
Lam Leung-tim ធ្លាប់ឆ្លងកាត់ការងារដ៏លំបាក ពោលគឺ លោកចាប់ផ្ដើមរកប្រាក់ ដោយការលក់
កាសែត និងធ្លាប់ដេកនៅក្នុងមឈូស ដោយសារតែជីវភាព។
Lam Leung-tim កើតឆ្នាំ ១៩២៤ នៅហុងកុង ក្នុងជំនាន់ដែលទីក្រុងនេះស្ថិតក្នុងដំណាក់កាលងើប
ឡើងពីសង្គ្រាមលោកលើកទីមួយ។ នៅពេលជប៉ុនគ្រប់គ្រងហុងកុង លោកនឹងគ្រួសារ បាននាំ
គ្នាទៅរស់នៅឯចិនដីគោក។ ប៉ុន្មានឆ្នាំក្រោយមក Lam Leung-tim គឺជាកសិករម្នាក់ រស់នៅដោយ
ការលក់បន្លែ នៅក្នុងភូមិតូចមួយ។ ទីនេះ ក៏ជាកន្លែងដែលលោក បានជួបនឹងភរិយា ដែលជាកូន
ស្រីម្នាក់នៃគ្រួសារអ្នកមានដីស្រែ ចំការច្រើន។ អ្នកទាំងពីរបានរៀបការ ហើយបានត្រឡប់មក
កាន់ហុងកុង ជាមួយនឹងប្រាក់កាសមួយចំនួនតូច។
មកដល់ហុងកុង Lam Leung-tim ធ្វើការជាច្រើនខែ ឱ្យហាងលក់ក្ដារមឈូសមួយ ហើយមានពេល
ខ្លះ គាត់ត្រូវដេកនៅក្នុងក្ដារមឈូស នៅពេលយប់។ ក្រោយមក លោកបានធ្វើឱ្យនៅកន្លែងលក់
កាសែត និងទស្សនាវដ្ដី ដោយទទួលបានប្រាក់ខែ ៦០ដុល្លារហុងកុង។ ប៉ុន្ដែ លោក Lam Leung
-tim ថ្លែងថា លោកទទួលបាននូវអ្វីជាច្រើនពីការងារនេះ គឺមានតម្លៃជាងប្រាក់ខែដែលទទួលបាន
៖ “ទីមួយ ខ្ញុំមានឱកាសច្រើន ដើម្បីនិយាយភាសាអង់គ្លេស និងទីពីរ អតិថិជនទាំងអស់ គឺជាគោល
ដៅធំៗ ដែលខ្ញុំពេញចិត្ត”។
ពេលធ្វើការឱ្យតូបលក់កាសែត Lam Leung-tim ចាប់ផ្ដើមការរកស៊ីរបស់ខ្លួន ដោយស្វែងរកទស្ស
នាវដ្ដីចាស់ៗ ហើយលក់វាក្នុងតម្លៃថ្លៃជាងច្រើនដង។ ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ លោកអាច
សន្សំបានជាច្រើនពាន់ដុល្លារ។ Lam Leung-tim ក៏បានបង្កើត និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ
បណ្ដាអ្នករកស៊ីក្នុង និងក្រៅតំបន់ដែលខ្លួនរស់នៅ ហើយអ្នកទាំងនោះ បានក្លាយជាអតិថិជនរបស់
ខ្លួន នៅពេល Lam Leung-tim ចាប់ផ្ដើមធ្វើជំនួញ។
ក្នុងបណ្ដាទសវត្សទី ៥០ , ៦០, ៧០ ហុងកុងគឺជាឋានសួគ៌នៃតុក្កតា ធ្វើអំពីជ័រ។ ពេលមានលទ្ធ
ភាព លោក Lam Leung-tim ក៏បានបង្កើតក្រុមហ៊ុនមួយ ផលិត និងជួញដូររបស់លេង ធ្វើអំពីជ័រផង
ដែរ ដោយដំបូង លោកផលិតកូនតុក្ដាកំពស់ប្រហែល ៣អ៊ិន្ឈ៍ ក្រោយមកក៏ផលិតតុក្កតា Lilli ហើយ
បច្ចុប្បន្ន គឺតុក្កតាកូនទាដ៏ល្បីឈ្មោះ ឬរបស់លេង បែប Transformer ។ល។
បន្ទាប់ពីបង្កើត និងពង្រីកក្រុមហ៊ុន ជាច្រើនឆ្នាំក្រោយមក Lam Leung-tim ក៏បានក្លាយជាអ្នកមាន។
Lam Leung-tim មានមោទនភាពជាខ្លាំង នៅពេលជាម្ចាស់សហគ្រិនដែលរកស៊ីត្រឹមត្រូវ ៖ “ខ្ញុំមិន
ដែលទទួលសំណូក ហើយតែងបដិសេធចំពោះអ្នកណាដែលចង់ទទួលសំណូក។ ខ្ញុំដឹងថា វាជា
រឿងមិនគួរឱ្យជឿ ប៉ុន្ដែកិច្ចការជំនួញរបស់ខ្ញុំ តែងតែមានភាពស្មោះត្រង់”។
ឆ្នាំ ១៩៧៦ លោក Lam Leung-tim ក្លាយជាផលិតករផ្នែកតុក្កតាជ័រដំបូងគេ ដែលមានរោងចក្រ
នៅចិនដីគោក។ លោកបានរៀបគម្រោងនេះ មុនពេលមេដឹកនាំ Deng Xiaoping ធ្វើសមាហរណ
កម្មសេដ្ឋកិច្ចចិន បើទោះជាមានការមិនយល់ស្របពីភរិយាដើមរបស់គាត់(Lam Leung-tim) ដោយ
សារតែនយោបាយខុសគ្នា រវាងហុងកុង និងចិនដីគោក។ ម្យ៉ាង មុននោះ ពុករបស់អ្នកស្រី ត្រូវបាន
ធ្វើទារុណកម្ម និងប្រហារជីវិត ដោយបក្សកុម្មុយនិសចិន។ ចំណែកពុករបស់លោក Lam Leung-tim
ក៏ត្រូវទាហានជប៉ុន បាញ់សម្លាប់។ តុក្កតារបស់លោក ក៏ជា “មេអណ្ដើក” ជួយឱ្យលោក បានជួបនឹង
ភរិយាបច្ចុប្បន្ន (ទីពីរ)។
ចាប់តាំងពីចូលនិវត្តន៍ Lam Leung-tim បានចំណាយពេលច្រើន ទៅលើកិច្ចការមនុស្សធម៌ នៅចិន
ដីគោក ហុងកុង និងអាមេរិក។ លោកក៏ជាអ្នកឧបត្ថម្ភដល់មន្ទីរបណ្ដុះបណ្ដាលវិជ្ជាជីវៈហុងកុង នៅ
Morrison Hill។ ថ្មីៗនេះ Lam Leung-tim បានបង្កើតមូលនិធិ LT Lam Foundation ដើម្បីបានប្រាក់
ទៅជួយដល់បណ្ដាសាលានៅ Nanhai, Guangdong ព្រមទាំងផ្ដល់ជំនួយ រាប់លានដុល្លារដល់
សកលវិទ្យាល័យ Cornell ផងដែរ។
“កុំមានការភ័យខ្លាច នៅពេលជួបប្រទះបញ្ហា ចូរប្រើប្រាស់សមត្ថភាពរបស់អ្នក ហើយសិក្សាអំពី
បញ្ហានោះ” នេះគឺជាដំបូន្មានរបស់អ្នកដឹកនាំក្រុមហ៊ុនផលិតតុក្កតា Forward Winsome Industries
គឺលោក Lam Leung-tim ៕
អត្ថបទសំខាន់ៗ ៖
CEO ថ្មីរបស់ Microsoft ទទួលប្រាក់ ១៨លានដុល្លារ សម្រាប់ឆ្នាំដំបូង
កប់មនុស្សទាំងរស់ ជាទំនៀមទម្លាប់ នៃប្រជាជនគុយបា
រកបានប្រាក់លានដុល្លារ ដោយសារខ្សែដៃ សរសៃអំបោះ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cafebiz/scmp