ហុងកុង៖ តាមសេចក្ដីរាយការណ៍របស់ភ្នាក់ពត៌មាន BBC កាលពីថ្ងៃ ច័ន្ទបានអោយដឹង
ថា ទីក្រុងហុងកុង ត្រូវទទួលនូវគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ Thphoon
មួយ ដែលបានបក់បោកមកលើទីក្រុងនេះ កាលពីយប់ថ្ងៃ ច័ន្ទ ក្នុងសប្ដាហ៍នេះ។
តាមប្រភពពត៌មានដដែលបានអោយដឹងថា ដោយសារកម្លាំងខ្យល់បក់ខ្លំាងពេក ពោលគឺ
ខ្យល់បក់ក្នុងកម្រិត ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះវាបាន ធ្វើអោយគាំងស្ទះដល់ការ
ធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការទទួលរងនួវការខូចខាតនូវផ្ទះសម្បែង និងហេដ្ឋា
រចនាសម្ព័ន្ធគ្រប់បែបយ៉ាងផងដែរ។
តាមសេចក្ដីរាយណ៍ជាផ្លូវការណ៍របស់ពត៌មានជាតិ ហុងកុងបានអោយដឹងថា ត្រឹមរយៈ
ពេល តែមួយយប់សោះ ដើមឈើរាប់ពាន់ដើម និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋរាប់រយ
ខ្នងត្រូវបានដួលរលំ រណូករណែលលើគ្នា។
បើតាមសេចក្ដីរាយការណ៍របស់ អាជ្ងាធរគ្រប់គ្រងគ្រោះមហន្ដរាយក្រុង ហុងកុងបានអោយ
ដឹងថា មានចំនួនប្រជាជនប្រមាណជា ៧២ នាក់ហើយ ដែលត្រួវបានបញ្ជូនទៅកាន់មន្ទីពេ
ទ្យ និងប្រមាណជា ២៥០ នាក់ទៀត ត្រូវជម្លៀសខ្លួនដើម្បីស្វែងរកទីសុវត្ថិភាព។ ជាមួយគ្នា
នេះដែរ រដ្ឋាភិបាលហុងកុង ក៏បានចេញសារមួយ ទៅកាន់ប្រជាជនហុងកុង ទាំងអស់អោយ
បានជា្របថា ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នអោយបានខ្ពស់
ព្រោះខ្យល់ព្យុះនឹងបន្ដដល់យប់ថ្ងៃ អង្គារនេះ៕
ដោយ៖ ពេជ្យ អង្គារ
ប្រភព៖ bbc