CamNews

មិនគួរឲ្យជឿ 

បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាម្ចាស់ផ្ទះសំណាក់លំហែរកាយមួយកន្លែង បានចំណាយ
ពេលដល់ទៅពេញមួយយប់ ពោលគឺ ដល់ទៅ ៨  ម៉ោងក្នុងការទទួលទានដំណេកលើពូក
របស់ខ្លួនទាំងមិនបានដឹងថា ក្រពើកំណាចមួយក្បាលប្រវែងដល់ទៅជិត ៣ ម៉ែត្រ បានស
ម្ងំលាក់ខ្លួន  នៅក្រោមគ្រែរបស់គាត់សោះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពី
គេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

ជាការពិត​ លោក Guy Whittall វ័យ៤០ ឆ្នាំពិតជាមិនបានដឹងថា​ វាបានមកសម្ងំលាក់ខ្លួន
នៅទីនេះនោះទេ តែវេលាព្រឹកបន្ទាប់ ភាពភ្ញាក់ផ្អើលបានកើតមានឡើង ខណៈមិត្តស្នាក់
នៅបន្ទប់ក្បែរនោះ  បានស្រែកឆោឡោ ខណៈភ័យស្ទើរភ័យលស់ព្រលឹង   នៅពេលបាន
ឃើញវានៅក្រោមគ្រែទាំងព្រឹកព្រលឹមយ៉ាងដូច្នេះ។

ក្រោយមកក៏មានកិច្ចអន្តរាគមន៍ ដោយចាប់វាចេញពី Humani Lodge ប្រទេសស៊ីមបាវេ
រួចយកទៅដោះលែង ។  ដោយឡែក  មិនមានរបាយការណ៍ច្បាស់ការណ៍ណាមួយបាន
បញ្ជាក់អោយដឹងនោះទេ ថាតើ  ក្រពើកំណាចប្រវែងជិត  ៣  ម៉ែត្រមួយក្បាលនោះ អាច
មកសម្ងំលាក់ខ្លួននៅក្រោមគ្រែនេះបានយ៉ាងដូចម្តេច៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ចោរស្ទើរភ្លើង ភ្លាត់ស្នៀតបាញ់ចំ ធ្លាយភ្នែកខ្លួនឯង ស្ទើរក្ស័យសង្ខារ ខណៈចេញ
ធ្វើ សកម្មភាព

- បាញ់បុរសម្នាក់ ដេកពេទ្យ ខណៈខ្វែងគំនិតគ្នា រឿងទ្រឹស្តី
- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ
- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ
សង្វេគចិត្ត (មានវីដេអូ)

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ


Tags: Crocodile Humani Lodge Zimbabwe