CamNews

មិនគួរឲ្យជឿ 

បាញ់បុរសម្នាក់ ដេកពេទ្យ ខណៈខ្វែងគំនិតគ្នា រឿងទ្រឹស្តី

ស្ទើរតែមិនគួរអោយជឿ ៖ ខណៈមានការខ្វែងគំនិតគ្នា ទៅលើទ្រឹស្តីរបស់ទស្សវិទូ ស.វទី ១៨
Immanuel Kant បានបង្កជាជម្លោះរហូតដល់ថ្នាក់ ប្រើអំពើហឹង្សា ដោយបានបាញ់បុរសម្នាក់
អោយទទួលរងរបួស នៅឯហាងគ្រឿងទេសមួយកន្លែង   ភាគខាងត្បូងប្រទេសរុស្ស៊ី  នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Yahoo ។

ទីភ្នាក់ងារសារព័ត៌មាន   RIA  បានដកស្រង់សម្តីមន្រ្តីប៉ូលីស  មកពីក្រុង  Rostov-on-Don
អោយដឹងថា ជម្លោះកើតជាអំពើហឹង្សាដោយមានការបាញ់បោះលើកនេះ​ បានកើតចេញពី
បុរសពីរនាក់ ខណៈពេលដែលពួកគេមានការខ្វែងគំនិតទៅលើទ្រឹស្តីទស្សនវិទូ 
Immanuel
Kant ដែលជាអ្នកនិពន្ធ   "Critique of Pure Reason"   ខណៈពេលដែលព័ត៌មានលម្អិតនៃ
កិច្ចពិភាក្សាមួយនេះ មិនទាន់បានបញ្ជាក់អោយដឹងច្បាស់នៅឡើយនោះទេ។

នៅក្នុងជម្លោះមួយនេះបុរសជាជនជាប់ចោទបានដកកាំភ្លើងបាញ់ដៃគូជម្លោះរបស់គាត់ជា
ច្រើនគ្រាប់ ខណៈពេលដែលក្រោយមក បុរសជាជនរងគ្រោះ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរ
ពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់   ។ ការបាញ់មកលើជនរងគ្រោះលើកនេះ មិនមានការគំ
រាមគំហែងដល់អាយុជីវិតនោះទេ។

គួររំឭកផងដែរថា  ទ្រឹស្តីរបស់ទស្សនវិទូរូបនេះ ជារឿយៗត្រូវបាន    ក្រុមមនុស្សដែលជា
ពលរដ្ឋរុស្ស៊ី បានលើកយកមកពិភាក្សាគ្នានៅតាមហាងកាហ្វេ  ក៏ប៉ុន្តែកម្រណាស់ ដែល
កិច្ចពិភាក្សាមួយនេះ ត្រូវបានបញ្ជប់ទៅដោយការប្រើប្រាស់អាវុធ ក្រោយពីមានការខ្វែង
គំនិត កើតជាជម្លោះយ៉ាងដូច្នេះ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- មិត្តស្រីក៏ស្លាប់ ខណៈខ្លួនជាមិត្តប្រុសក៏ជាប់ទោស ព្រោះនាំគ្នា ឆី មឹករស់ (មានវីដេអូ)
- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ
សង្វេគចិត្ត (មានវីដេអូ)

- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ
- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់ (មានវីដេអូ)

- តោះទៅទស្សនា វីដេអូកំប្លែង សុនខ រាំគ្រវី មិនខ្ចីសំចៃដៃ ហេ ហេ ហេ ...

 

ដោយ ៖ រិទ្ធី
ប្រភព ៖ Yahoo


Tags: Russia MOSCOW Immanuel Kant