CamNews

មិនគួរឲ្យជឿ 

ហេតុតែរន្ធត់ពេក សម្ងំលាក់ខ្លួនលើកោះ ដល់ទៅ ២ សប្តាហ៍ ព្រោះមិនចង់ក្លាយជា ចំណីក្រពើកំណាច

ស្ទើរតែមិនគួរអោយជឿ ៖ ដោយខ្លាចរអារ ក្នុងការក្លាយខ្លួនជាចំណីរបស់សត្វក្រពើ បុរសម្នាក់
បានសម្ងំលាក់ខ្លួនដល់ទៅ ២ សប្តាហ៍នៅលើកូនកោះមួយក្នុងប្រទេសអូស្រា្តលី នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ស្កាយ​។

គួររំឭកផងដែរថា បុរសដែលជាជនរងគ្រោះ និងជាភ្ញៀវទេសចរផងនោះមានឈ្មោះថា Ryan
ត្រូវបានគេនាំខ្លួនទៅកោះ Governor Island ដោយសារទូកទេសចរណ៍មួយគ្រឿង ​និង​​  មាន
បំណងធ្វើដំណើរមកកាន់ដីគោកវិញ ដោយជិះទូកកៃយ៉ាក់ ចម្ងាយជាង ៤គ.ម គោលបំណង
ដើម្បីធ្វើដំណើរលេងតាមផ្ទៃទឹក តែដឹងអីថា  អោយតែរាល់ពេលដែលគាត់បម្រុងនឹងចេញពី
កោះមួយនោះ ស្រាប់តែមានក្រពើកំណាច ប្រវែងជាង   ៦ ម៉ែត្រមួយក្បាល  បានបង្ហាញខ្លួន
ឡើង និងរង់ចាំតែមើលគាត់តែប៉ុណ្ណោះ ថាតើវាអាចវាយប្រហារបានពេលណាអោយពិតប្រា
កដ។

ដោយមានការខ្លាចរអារ   ក្នុងការក្លាយខ្លួនជាចំណី  សត្វកំណាច   ប្រភេទនេះហើយ  លោក​
Ryan ក៏បានសម្ងំលាក់ខ្លួននៅទីនេះ ដល់ទៅ ២ សប្តាហ៍ដោយការទទួលទានអាហារនិងទឹក
ក៏ត្រូវបានថមថយផងដែរ។

ដោយឡែក រយៈពេលពីរសប្តាហ៍ក្រោយ លោក Ryan ត្រូវបានបុរសម្នាក់ឈ្មោះ Don Macle-
od ខណៈគាត់បានធ្វើដំណើរមកកាន់កោះមួយនេះ   បន្ទាប់ពីបានឃើញសញ្ញាចំណាំងផ្លាត
ថាមានមនុស្សត្រូវការជំនួយ។ ជាលទ្ធផល  ជនរងគ្រោះ  ដែលត្រូវបានជាប់គាំងដល់ទៅ ២
អាទិត្យពេញនោះ ត្រូវបានគេជួយសង្គ្រោះ និងនាំយកមកកាន់ដីគោលវិញ៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូកំប្លែង កំពូលសព្វាវុធប្រល័យលោក មានឥទ្ធិពលបំផុត​ តែដឹងអីថា..... ហេ ហេ ហេ
- ចម្លែកៗ ៖ គ្រាន់តែនាំចូលត្រី ៧ ក្បាលដោយចិត្តឯងសោះ ប្រឈមនឹង ការដេកទ្រុងដល់
ទៅ ៥ ឆ្នាំ

- ផ្អើលទស្សនា ពីជុំវិញពិភពលោក វីដេអូគ្រោះថ្នាក់បំផុត ខ្វះមួយជំហានស្លាប់

ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ




Tags: Crocodile Australia Ryan overnor Island