អាឡឺម៉ង់៖ នៅពេលដែលយន្ដហោះសង្កេតុការណ៍មួយ របស់អាឡឺម៉ង់ ដែលមានឈ្មោះថា
Luna drone ឬហៅថា មេឃ្មុំ បានហោះមកប៉ះយន្ដហោះ ដឹកអ្នកដំណើរមួយ ដែលផ្ទុកមនុ
ស្ស ចំនួន១០០ នាក់ នៅលើទឹកដីអាប់ហ្គានីស្ថាននោះ គឺបានធ្វើអោយអ្នកដំណើរទាំងអស់
មានការភិតភ័យយ៉ាងខ្លាំង។
ទោះបីជាការប៉ះទង្គិចគ្នានោះ មិនបណ្ដាយអោយមានការខូចខាត ឬគ្រោះថា្នក់ធំដុំក៏ដោយ
ក៏រដ្ឋាភិបាលក្រុងកាប៊ុល ចង់អោយប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ ចេញមកបកស្រាយអោ
យបានច្បាស់លាស់ផងដែរ។
យន្ដហោះ ដែលត្រូវបានគេបុកក្នុងដែនអាកាស
លោក Thomas de Maiziere មន្ដ្រីកាពារជាតិអាឡឺម៉ង់ បានអោយដឹងថា Drone ឬមេឃ្មុំ វា
មិនមានថាមពលខ្លាំងដូច Euro Hawk ឬសត្វស្ទាំងឡើយ ពោលការដាក់អោយមេឃ្មុំហោះ
ហើរនេះ គឺជាការសាកល្បងលើកដំបូងរបស់ខ្លួនប៉ុណ្ណោះ។ លោក Thomas បានបន្ថែមថា
ប្រទេសអាឡឺម៉ង់ ពុំមានបំណងបង្កើតសកម្មភាពឧក្រិដ្ឋកម្មសង្រ្គាម ឬការធ្វើអោយមានការ
ប៉ះពាល់ដល់ប្រទេស ដែលជាសហគមន៍នឹងគ្នាឡើយ។
លោកមន្ដី្រការពារជាតិអាឡឺម៉ង់ ជាមួយយន្ដហោះ
ទោះបីយ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុប ក៏បានធ្វើការរិះគន់ដល់រដ្ឋាភិបាលអាឡឺម៉ង់ផងដែរ
ខណៈដែលបានប្រើយន្ដហោះ ដែលគ្នានមនុស្សបើកមួយនេះ អោយស្ថិតក្នុងកម្រិតផ្លូវឆ្ងាយ
មួយ រហូតដល់បាត់បង់ការគ្រប់គ្រង នោះពេលក្រោយ វានឹងមានរឿងអ្វីកើតឡើង យើងមិន
អាចដឹងច្បាស់នោះទេ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail