អន្តរជាតិ ៖ ចាប់ឃាត់ខ្លួននារីវ័យ ២៤ ឆ្នាំម្នាក់ បន្ទាប់ពីនាងបានតុបតែងខ្លួនជាមនុស្សបុ្រស
រួចបង្ហោះរូបនោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ក្នុងការទាក់ទាញក្មេងស្រីវ័យ ១៥
ឆ្នាំម្នាក់ អោយមករួមភេទជាមួយនឹងខ្លួន នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេ
ស newstoday ។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនជាប់ចោទ និងត្រូវបានរកអោយឃើញថា ជាមនុស្ស
ស្រីស្រឡាញ់ភេទដូចគ្នានោះ មានឈ្មោះថា Carissa Hads វ័យ ២៤ ឆ្នាំ ត្រូវបានចាប់ឃាត់
ខ្លួនកាលពីពេលកន្លងទៅ ក្នុងការធ្វើដំណើរឆ្លងរដ្ឋ ទៅរួមភេទជាមួយនឹងអនីតិជន។
អំឡុងនៃពេលចាប់ឃាត់ខ្លួន ភ្នាក់ងារមានសមត្តកិច្ច បានធ្វើការរឹបអូសនូវលិង្គសិប្បនិម្មិត
ដែលត្រូវបានប្រើជាមួយនឹងជនរងគ្រោះ ស្របពេលដែលភ្នាក់ងារស៊ើបអង្កេតតាមប្រព័ន្ធ
អ៊ិនធើណេត ប្រឆាំងទៅនឹងការជួយដូរកុមារ បានរកអោយឃើញថា ជនជាប់ចោទ បាន
បង្ហោះរូបដោយដាក់ឈ្មោះថា James Wilson Puryear វ័យ ១៧ ឆ្នាំ ជាមួយនឹងសិល្បៈនៃ
ការតុបតែងខ្លួនធ្វើជាមនុស្សប្រុសផងដែរ៕
គួររំឭកផងដែរថា Carissa គឺជាពលរដ្ឋរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក៕
ដោយ ៖ ពិសី
ប្រភព ៖ newstoday