CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖ បទពិសោធន៍ថ្មី ស្ប៉ាជាមួយនឹងពស់ ស្របៀរ និងកូនហ្គោល

ប្លែកៗ ៖  ជាមួយនឹងបទពិសោធន៍ថ្មី នឹងចម្លែក​  នៅឯប្រទេសឥណ្ឌូនេស៊ី ការម៉ាស្សា ក៏ដូច
ជាស្ប៉ា ត្រូវបានរកអោយឃើញថា ពិតជាបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ក្រុមអតិថិនជន
ខណៈពេលដែលពួកគេមកទទួលនូវសេវាកម្មរបស់ខ្លួន  នេះបើយោងតាមការដកស្រង់អត្ត
បទផ្សាយ    ពីគេហទំព័រសារព័ត៌មានបរទេស  សឹង្ហបុរី  singaporeseen  ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ។

ជាការពិត​  អ្វីដែលបង្កជាភាពភ្ញាក់ផ្អើលនោះគឺថា ​ សេវាកម្មម៉ាស្សា និងស្ប៉ាមួយនេះ ត្រូវ
បម្រើជូនអតិថិជនរបស់ខ្លួន ដោយសត្វពស់ ស្របៀរ និងកូនហ្គោលទៅវិញ ។  អ្វីដែលរឹត
តែអស្ចារ្យនោះគឺ សេវាកម្មមួយនេះ គិតក្នុងតម្លៃ ៤៧ ដុល្លារ។

លើសពីនេះ     ប្រភពសារព័ត៌មានដដែលបន្ថែមថា  សេវាកម្មម៉ាស្សា​  ក៏ដូចជាស្ប៉ា ដែល
បំរើជូនដោយមានសត្វពស់ ស្របៀរក៏ដូចកូនហ្គោលមួយនេះពិតជាផ្តល់នូវអត្ថប្រយោជន៍
ខ្ពស់ចំពោះសុខភាព    នោះគឺ  បណ្តេញជាតិពុលចេញពីក្នុងខ្លួន  បំបាត់អារម្មណ៍តាន់តឹង
ស្បែកមានសុខភាពល្អជាដើម។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ស្តែងអោយឃើញ
ពីការម៉ាស្សា ក៏ដូចជាស្ប៉ា នៃបទពិសោធន៍ថ្មីមួយនេះ តាមដានទស្សនាទាំងអស់គ្នាណា៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ singaporeseen 


Tags: international news strange news unbelievable news pic