ជាមួយនឹងភាពល្បីល្បាញរបស់ខ្លួន Bugatti មិនមែនជាប្រភេទរថយន្ដទំនើបនៅលំដាប់កំពូល
គេ ក្នុងតារាងចំណាត់ថ្នាក់នេះនោះទេ ប៉ុន្ដែក្នុងចំណោមកំពូលរថយន្ដទាំងនេះ គេឃើញមាន
វត្តមាននៃឈ្មោះរថយន្ដជាច្រើន ដែលយើងកម្រនឹងបានឮគេនិយាយ។
ទំព័រ Inside Line បានចងក្រងជាចំណាត់ថ្នាក់នៃបណ្ដារថយន្ដដែលមានកម្លាំងខ្លាំងបំផុតនៅគ្រប់
សម័យកាល ដោយយោងទៅលើទិន្នន័យស្ដីពីកម្លាំងដែលផ្ដល់ដោយក្រុមហ៊ុនផលិតរថយន្ដ។
១. SSC Ultimate Aero 2009 គឺជាកំពូលរថយន្ដដែលឈរនៅលំដាប់លើគេបង្អស់ក្នុងតារាង
ចំណាត់ថ្នាក់នេះ។ រថយន្ដរបស់ក្រុមហ៊ុនអាមេរិក SSC North America នេះ មានកម្លាំងដល់
ទៅ ១.២៨៧សេះ នៅពេល turbine ដំណើរការបាន ៦.០៧៥ជុំ/នាទី។ រថយន្ដនេះអាចបង្កើន
ល្បឿនពី ០ ដល់ ១០០គម ក្នុងរយៈពេលត្រឹមតែ ២,៨វិនាទី ហើយល្បឿនលឿនបំផុតរបស់វាគឺ ៤១៤,៣គម/ម៉ោង។
២. Henneyssey Venom GT 2010 មានកម្លាំង ១.២០០សេះ(turbine ៦.៥០០ជុំ/នាទី)។ ល្បឿន
ជាអតិបរមា គឺ ៤៣៧,៧គម/ម៉ោង។ នេះក៏ជារថយន្ដរបស់អាមេរិក។
៣. Bugatti Veyron Grand Sport Vitesse 2012 ប្រើប្រាស់ម៉ាស៊ីន 8.0 W16 ដែលមានកម្លាំង ១.២០០សេះ ពេល turbine ដំណើរការបាន ៦.៤០០ជុំ/នាទី។
៤. Bugatti Veyron Super Sport 2011 មានកម្លាំង ១.២០០សេះ នៅពេល turbine វិលបាន ៦.៤០០ជុំវិញ/នាទី។ ម៉ាស៊ីនរបស់វា គឺ 8.0 W16 ជាមួយនឹង valves ៦៤ ។ ល្បឿនជាអតិបរមា ៤៣១,១គម/ម៉ោង។
៥. រថយន្ដទំនើបរបស់អាឡឺម៉ង់ Lotec Sirius 2004 មានកម្លាំង ១.២០០សេះ នៅពេល turbine ដំណើរការបាន ៦.៣០០ជុំ/នាទី។ រថយន្ដនេះប្រើប្រាស់ ម៉ាស៊ីន 6.0 V12 ជាមួយនឹង 48 valves។
៦. Koenigsegg Agera R 2008 មានកម្លាំង ១.១៤០សេះ ពេល turbine ដំណើរដល់ ៧.១០០
ជុំ/នាទី។
៧. Zenvo ST1 2007
៨. រថយន្ដកីឡារបស់អង់គ្លេស Bristol Fighter T 2006
៩. Koenigsegg CCXR 2008
១០. Bugatti Veyron 2005
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE