CamNews

ព័ត៌មានអន្តរជាតិ 

ភ្ញៀវទេសចរអង់គ្លេសម្នាក់ ស្លាប់នៅថៃ អំឡុងរាត្រីឆ្លងឆ្នាំសកល

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័របរទេស ស្កាយ
ដែលទើបតែបានចេញផ្សាយ កាលពីព្រឹកមិញនេះ  បានបញ្ជាក់អោយដឹងថា បុរសម្នាក់ដែល
ជាអ្នកទេសចរជនជាតិអង់គ្លេស  ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់បង់ជីវិត នៅក្នុង
ប្រទេសថៃ   ដោយសារតែគ្រាប់កាំភ្លើង អំឡុងដំណើរកំសាន្តទេសចរណ៍ឆ្លងឆ្នាំ ២០១៣ នៅ
លើកោះ Koh Phangan ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាអ្នកទេសចរជនជាតិអង់គ្លេសរូបនោះ មានឈ្មោះថា Step-
hen Ashton វ័យ ២២ ឆ្នាំ  ។ លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ភ្ញៀវ​ទេសចរ​
អង់គ្លេស​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់ ​នៅ​ឆ្នេរ​សមុទ្យដ៏​ល្បី ​មួយ​នៅ​ប្រទេស​ថៃ ខណៈ​ពេល​ដែល
លោក​កំពុង​តែ​ជប់​លៀង​ កម្សាន្ដ​សប្បាយ​ក្រោម​ ​ ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​  ក្រោយ​ពី​ក្រុម​ជន​ពាល​​ថៃ​
បាន​ឈ្លោះ​គ្នា​។

មន្រ្តីមានសមត្តកិច្ចបញ្ជាក់ថា  លោក Stephen Ashton ​ត្រូវ​បុរស​ថៃ​ម្នាក់​បាញ់​សម្លាប់​នៅ​ឯ​ក
ន្លែង​លក់​ស្រា​មួយ​នៅ​កោះ​ Phangan ប៉ែក​ខាង​ត្បូង​ប្រទេស​ ស្របពេលដែល ប៉ូលិស​ជឿ​ជា
ក់​ថា  ខ្មាន់​កាំភ្លើង​នោះ​បាន​បាញ់​តម្រង់​ទៅ​លើ​ក្រុម​ជន​ពាល​​ដែល​ជា​គូ​  បដិបក្ខ​ដទៃ​ទៀត ក៏
ប៉ុន្ដែ​គ្រាប់​កាំភ្លើង​បាន​ទៅ​ត្រូវ​ចំទេសចរ​អង់គ្លេសរូប​នេះ​ទៅវិញ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange entertainment