CamNews

រថយន្ត 

រថយន្ត Ford នឹងធ្វើឡើងពីសរសៃកាបូននៅថ្ងៃអនាគត

សរសៃកាបូនគឺជាសារធាតុមួយដែលបានបំពាក់នៅលើរថយន្តប្រណាំង Formula 1 ដែល
ធ្វើឲ្យមានទំងន់ស្រាលជាងមុន។ ចំណែកក្រុមហ៊ុនFord ក៏កំពុងធ្វើការរចនាសរសៃកាបូន
នេះសំរាប់ធ្វើជាតួឡានរថយន្តខ្លួនដើម្បីឲ្យមានទំងន់ស្រាលជាងមុន ៥០% និងរឹងមាំជាង
ឡានដែលប្រើតួដែក៥ដងនៅថ្ងៃអនាគត។

រូបភាព៖គំរូរថយន្តFordនៅថ្ងៃអនាគតដែលធ្វើពីសរសៃកាបូន

លោក Inga Wehmeyer វិស្វករស្រាវជ្រាវរបស់ក្រុមហ៊ុន Ford របស់អឺរ៉ុបបាននិយាយថា “ការកាត់បន្ថយទំងន់ឡានអាចធ្វើឲ្យការប្រើប្រាស់ស៊ាំងបានតិចជាងមុនផងដែរ ក៏ប៉ុន្តែ
យើងពុំទានអាចរាប់រងនូវការប្រើប្រាស់សរសៃកាបូននេះមកធ្វើជាគ្រឿងឡាននៅឡើយ។”

ទោះបីជាពុំទាន់មានការបង្ហាញនូវតួលេខពិតនូវទំងន់ឡាន និងស៊ាំងដែលបានកាត់បន្ថយ
ការប្រើសរសៃកាបូនមកធ្វើជាឡានពិតជាមានគុណប្រយោជន៍ច្រើនជាងការប្រើដែកមក
ធ្វើជាតួឡាន។ Ford មានគំរោងកាត់បន្ថយទំងន់ឡានរបស់ខ្លួនឲ្យស្រាលជាងមុន ៣៤០kg
នៅចុងទស្សវត្តន៍នេះ។

ទស្សនិកជនដែលគាំទ្ររថយន្ត Ford កំពុងទន្ទឹងចាំមើលនូវអនាគតរថយន្តនេះដែលនឹង
បំពាក់នូវបច្ចេកវិទ្យាសរសៃកាបូន៕

ដោយ៖ រិនដូ

ប្រភព៖ .autoexpress.


Tags: car technology