CamNews

តារា 

បង្ហាញខ្សែជីវិតពិតរបស់ Beyonce នាថ្ងៃទី ១៦ កុម្ភៈ ២០១៣

Beyonce តារាចម្រៀងល្បីដែលជាតារាក្នុងដួងចិត្តមនុស្សជាច្រើននោះ កំពុងតែមានគំរោងក្នុងការ
វាយលុកសិល្បះសារជាថ្មីក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ក្រោយពេលដែលនាងបានសម្រាកពីអាជីព
អស់រយៈពេលយូរ ដោយសារការរវល់ក៏ដូចជាពរពោះកូនទី ២។

ក្នុងឆ្នាំ ២០១៣ ខាងមុខនេះ នាងមានគំរោងក្នុងការចូលរួមកម្មវិធីប្រគុំតន្រ្តី The Super Bowl ប្រចាំ
ឆ្នាំនាថ្ងៃទី ៣ កុម្ភៈ ២០១៣ ហើយនាងក៏មានភាពយន្តមួយដែលនាងដើរតួរផងដែរគឺរឿង EPIC
ដែល
នឹងមានចាក់បញ្ចាំងនាខែឧសភា ២០១៣ ក្នុងឆ្នាំ ២០១៣ ខាងមុខនេះ នាងអាចនឹងមានអាល់
ប៊ុមថ្មីដែលជាអ្វីដែលប្រិយមិត្តរង់ចាំយ៉ាងអន្ទះសារ អាចនឹងចេញលក់ជាសារធារណៈ តែទាំងនេះ
មិនទាន់អស់នោះទេ ព្រោះ HBO បានសហការណ៍ក្នុងការថតជាខ្សែភាពយន្តមួយទៀតដែល
ពិសេសសម្រាប់តារាចម្រៀងល្បីមួយរូបនេះ។

Beycone's HBO Documentary ត្រូវបានគេរៀបចំថតហើយកាលពីប៉ុន្មានសប្ដាហ៍មុននេះ ដោយ
ខ្សែភាពយន្តឯកសារនេះត្រូវបានបង្កើតឡើងដោយ Home Box Office ហើយផ្ដោតសំខាន់ជាភាព
យន្តឯកសារលើជីវិតរបស់តារាចម្រៀង Beyonce នឹងមាននិយាយពីរាល់បញ្ហា រាល់ទឹកភ្នែក និង
រាល់ភាពសប្បាយរីករាយដែលនាងធ្លាប់បានឆ្លងកាត់មករហូតដល់កម្រិតមួយដែលគេចាត់ទុកជា
តារាល្បី ទាំងជិវិតឯកជន និងជីវិតសិល្បះត្រូវបានគេចងក្រងចេញជាភាពយន្តឯកសារមួយ ហើយ
ខ្សែភាពយន្តនេះនឹងមានចាក់បញ្ចាំង Premiere នៅថ្ងៃទី ១៦ កុម្ភៈ ២០១៣ ខាងមុខនេះ។ ប្រិយមិត្ត
របស់ Beyonce គ្រប់គ្នាយើងរង់ចាំទស្សនាខ្សែភាពយន្តឯកសារនេះទៅមើលថាតើជីវិតរបស់តារា
ល្បីរូបនេះ ឆ្លងកាត់ការលំបាក និងបញ្ហាអ្វីខ្លះទំរាំមានថ្ងៃនេះ?

Beyonce និងស្វាមី J-Z


ដោយ៖ ម៉ូកា 


Tags: beyonce star