CamNews

សំណើច 

សំណើច រឿង៖ ពេទ្យសត្វ!

លោកគ្រូ​ពេទ្យ​ម៉ៅ គឺជា​ពេទ្យ​ម្នាក់ ដែល​ពុំ​សូវ​ចេះ​មាត់ក ពេល​អ្នកជំងឺ​មក​ពិគ្រោះ​ជំងឺ​ម្តងៗ
គាត់​មិន​ដែល​សួរ​ពី​អាកា​រៈ​ជំងឺ​ដូច​ពេទ្យ​ដទៃ​ទេ  គាត់​គ្រាន់តែ​សំលឹង​ទឹកមុខ   អ្នកជំងឺ​គាត់​
អាច​ព្យាបាល​បាន​ហើយ ។

ថ្ងៃមួយ​មាន​អ្នក​ជិតខាង​ម្នាក់ បាន​មក​និយាយ​លេង ​ជាមួយ​ប្រ​ព​ន្ឋ​គ្រូពេទ្យ​។
អ្នក​ជិតខាង៖ ពេទ្យ​ម៉ៅ គឺជា​ពេទ្យ​ពូកែ​អស្ចារ្យ​ខ្លាំង​ណាស់  គាត់​មិន​ចាំបាច់​សួរ​ ពី​អាកា​រៈ
ជំងឺ​ទេ គឺ​គ្រាន់តែ​មើល​ទឹកមុខ អាច​ព្យាបាល​ជំងឺ​បាន​តែ​ម្តង​។
ប្រ​ព​ន្ឋ​ពេទ្យ៖ ខ្ញុំ​មិនដឹង​ថា គាត់​ជា​ពេទ្យ​ដែ​លអស្ចារ្យ ឬ​មិន​អស្ចារ្យ​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ដឹង
​ថា គាត់​ពី​មុន​ធ្លាប់​ធ្វើ​ជា​ពេទ្យសត្វ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke