CamNews

តារា 

ទេព បូព្រឹក្ស បែកធ្លាយរូបស្រាត លើ Facebook ព្រមានប្តឹងអ្នកទម្លាយ​ រូបអាក្រាតរបស់ខ្លួន ?

ភ្នំពេញ៖ តារាច្រៀងក្មេងវ័យ កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញប្រតិកម្មធ្ងន់ៗ និងគំរាមដាក់ពាក្យប្ដឹង ចាត់វិធានការតាមផ្លូវច្បាប់ ដល់ជនអនាមិក ដែលទម្លាយ រូបភាពអាក្រាត (រូបភាពកាត់ត) មានចេតនាឈ្នានីសបង្ខូចកិត្តិយសនាង ក្នុងនាមជាមនុស្សស្រី និងក្នុងនាមជាតារាល្បី ដែលមហាជនគាំទ្រ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបភាពនេះ មិនមែនជារូបភាពរបស់នាង ពិតប្រាកដឡើយ។

ការព្រមានធ្ងន់ៗ បានកើតឡើង ក្រោយពេលដែល ថ្មីៗនេះ នៅក្នុងបណ្តាញទំនាក់ទំនង សង្គម Facebook ត្រូវបានអ្នកនិយមលេងមួយចំនួន ប្រទះឃើញរូបថត មួយសន្លឹកដែលមាន សណ្ឋានអាក្រាត ល្វែងលើលេចចេញសុដន់ ត្រូវបានគេសង្ស័យថា ជារូបរបស់តារាចម្រៀង បែបយុវវ័យធ្មេញជំពើស ទេព បូព្រឹក្ស ខណៈដែលរូបភាពនេះមានលក្ខណៈ មុខមាត់ស្រដៀងនឹង រូបនាងបេះបិទ ។ ប៉ុន្តែ ទេព បូព្រឹក្ស បានអះអាងថា ជារូបកាត់ត ទាំងស្រុង ។

ជុំវិញរូបភាពមួយសន្លឹកនេះ ត្រូវបាន ទេព បូព្រឹក្ស បញ្ចេញប្រតិកម្ម និងធ្វើការបកស្រាយ ដោយបញ្ជាក់ថា រូបភាពបែបហ្នឹងធ្លាប់ មានមនុស្ស ផ្ញើមកកាន់នាង តាំងពី២ខែមុនមកម្ល៉េះ ហើយបានគំរាមនាងថា នៅមានរូបបែបនេះជាច្រើនទៀត ដែលគេអាចនឹងទម្លាយ ជាសាធារណៈ ដើម្បីបង្ខូចកិត្តិយស នាង ។

ទោះបីជាយ៉ាងណា បន្ទាប់ពីនាងមិនខ្ចីតបត ទៅនឹងទង្វើ អមនុស្សធម៌នេះ គេបែរជាមិនស្ងប់ស្ងៀមនោះឡើយ ហើយចេះ តែរករឿងទាំងខ្លួននាងផ្ទាល់ មិនដឹងថា មានកំហុសអ្វី ។ ទេព បូព្រឹក្ស និយាយ “ខ្ញុំឆ្ងល់ដល់ហើយរូបភាព ហ្នឹងធ្លាប់ផ្ញើមកខ្ញុំម្តងដែរ តាំងពី២ខែមុន រួចគេគំរាមខ្ញុំថា នៅមានរូបហ្នឹងច្រើនទៀត ។ ខ្ញុំឆ្ងល់ថា តើខ្ញុំបានធ្វើអ្វីខុស ម្តងគេផ្ញើចូល Line ម្តងគេ Post ក្នុង Faceaccount ។ ខ្ញុំមិនចង់ឲ្យមានរឿងវែងឆ្ងាយ ក៏ចេះតែមិនតបត ខ្ញុំចង់សន្សំសុខ តែគេបែរជា មិនយល់ ។ បើគេនៅតែធ្វើបែបនេះ ខ្ញុំនឹងអាចមានវិធានការ តាមផ្លូវច្បាប់ ព្រោះនេះជារឿងកិត្តិយស ខ្ញុំមិនសុខចិត្តទេ"។

ទេព បូព្រឹក្ស បានថ្លែងឲ្យដឹងបន្តទៀតថា អ្នកដែលមានចេតនា ចង់បង្ខូចកេរ្តិ៍ឈ្មោះកិត្តិយសរបស់នាង តែងតែគំរាមនាងជាបន្តបន្ទាប់ ហើយត្រូវបាននាង ដាក់ការសង្ស័យថា ជាមនុស្សស្រីម្នាក់ ស្ថិតក្នុងរង្វង់ជាអ្នកសិល្បៈដូចគ្នា ព្រោះកន្លងរូបនាង ធ្លាប់មានបញ្ហាជាមួយនឹង តារាចម្រៀងស្រីម្នាក់នោះ ។ យ៉ាងណាមិញ ទេព បូព្រឹក្ស បានបដិសេធន៍ថា រូបភាពនេះ មិនមែនជារូបភាពរបស់នាងឡើយ ពោលជនអនាមិក អាចច្នៃកាត់ត ក្នុងន័យឲ្យដូចរូបនាង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh