CamNews

តារា 

លីម មួយហ្គិច បដិសេធ ការអញ្ជើញថតខ្សែភាពយន្ត ព្រោះខ្លាច...!

ភ្នំពេញ ៖   តារាម៉ូដែលប្រចាំក្រុម Sun Super Model កញ្ញា លីម មួយហ្គិច បច្ចុប្បន្នប្រជាប្រិយភាព
កំពុងតែបោះជំហានសន្សឹមៗ ដូចឡើងកាំជណ្តើរ បើទោះបីជាការឈានជើង ចូលប្រឡូកក្នុងអាជីព
សិល្បៈរបស់នាង ទើបតែមានរយៈពេលខ្លី ក៏ដោយ ប៉ុន្តែបើនិយាយពី ការងារលើអាជីពវិញ នាង
មួយហ្គិច ហាក់កាក់កបយ៉ាងខ្លាំង លើសពីតារាសម្តែងតារាម៉ូដែលមួយចំនួន ដែលបានចូលប្រឡូក
ក្នុងសិល្បៈរយៈពេល ប្រហាក់ប្រហែលគ្នា ។

កាលពីកន្លងទៅ តារាសម្តែង និងជាតារាម៉ូលដែល វ័យក្មេង លីម មួយហ្គិច ធ្លាប់បានបង្ហើប ប្រាប់
គេហទំព័រ LookingTODAY ថា ការងារសិល្បៈរបស់នាង ហាក់មិនសូវមមាញឹកខ្លាំងប៉ុន្មានទេ ព្រោះ
នាងទើបតែ ចូលប្រឡូកក្នុង ពិភពសិល្បៈ តែនាងត្រូវបានបណ្តា ក្រុមហ៊ុនធំៗនានា បានទាក់ទង
នាង ឲ្យទៅដើរម៉ូដ ឬចូលរួមក្នុង កម្មវិធីផ្សេងៗ ជាហូរហែ។ បន្ទាប់ពីឈានជើង ចូលប្រឡូក ក្នុង
ពិភពសិល្បៈ បានរយៈពេលគួរសម តារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍កញ្ញា លីម មួយហ្គិច
ហាក់ទទួលបាន ការងារជាបន្តបន្ទាប់ ពីមួយទៅមួយ ជាពិសេសនៅគ្រប់កម្ម វិធីដើរម៉ូដ គេតែង
តែឃើញ វត្តមាននាងជានិច្ច រួមជាមួយ សមាជិកស្ថិតនៅ ក្នុងក្រុម Sun Super Model ផងដែរ ។

ខណៈដែលបាន បណ្តែតខ្លួន ចូលប្រឡូកក្នុងសិល្បៈ និងត្រូវបានមហាជន ទូទៅស្គាល់ជាច្រើនមក
តារាសម្តែងវ័យ១៩ឆ្នាំ លីម មួយហ្គិច ត្រូវបានបណ្តា ផលិតកម្មធំៗ ទាក់ទង ឲ្យទៅសម្តែងជាញឹក
ញាប់។ ជាក់ស្តែងថ្មីៗនេះ នាងទើបតែថតខារ៉ាអូខេ បទចម្រៀងឲ្យ ផលិតកម្ម អឹម ។ លើសពីនេះ
ទៅទៀត ស្រីស្រស់ លីម មួយហ្គិច ត្រូវបានផលិតកម្ម មួយចំនួនផ្សេង ទៀតមកទាក់ទងនាង ឲ្យ
ទៅថតខ្សែ ភាពយន្តផងដែរ ។

នៅក្នុងជំនួបសម្ភាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣នេះ តារាសម្តែងវ័យក្មេង
កញ្ញា លីម មួយហ្គិច បាននិយាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ឥឡូវនេះការងារ
សិល្បៈរបស់នាង មានការមមាញឹកយ៉ាងខ្លាំង តាមរយៈការសម្តែង និងដើរម៉ូដនៅក្នុងកម្មវិធីធំៗ។
កញ្ញា លីម មួយហ្គិច បាននិយាយប្រាប់ឲ្យដឹងទៀតថា "កាលពីពេលកន្លងទៅថ្មីៗនេះ មានខាង
ផលិតកម្មមួយ បានទាក់ទងមកខ្ញុំ ឲ្យទៅសម្តែងខ្សែភាពយន្ត តែខ្ញុំមិនបានយល់ព្រមជាមួយនោះ
ទេ ព្រោះតែការចេញទៅថតនោះ មានរយៈពេលយូរ ហើយត្រូវចេញទៅថតនៅតាមខេត្តទៀត
ផង។ ដូច្នេះខ្ញុំមិនអាច OK ជាមួយបានទេ ណាមួយខ្លាច....! ។

ស្រីស្រស់ច្រមុះស្រូច បង្កប់ដោយមន្តស្នេហ៍ រយពាន់ លីម មួយហ្គិច បានបន្តទាំងសម្ដី ស្រទន់គួរ
ឲ្យស្រឡាញ់ ទៀតថា "ដូចបងបានដឹង ស្រាប់អ៊ីចឹង...!ខ្ញុំមានកម្មវិធីជាប់រហូត ស្ទើរគ្រប់កម្មវិធី ឲ្យ
តែមានកម្មវិធី បង្ហាញម៉ូដ និងកម្មវិធីសម្តែងអីផ្សេងៗ គឺតែងតែមាន វត្តមានខ្ញុំរហូតហ្នឹង...! ទើបខ្ញុំ
ខ្លាចបាត់បង់ កម្មវិធីបង្ហាញម៉ូដ ដែលកំពុងតែកាក់កបនេះ តែក៏មិនបដិសេធ ចោលទាំងស្រុងដែរ
ថ្ងៃណាមានពេល វេលាគ្រប់គ្រាន់ ខ្ញុំប្រាកដជាទទួល យកការសម្ដែង"។

សូមរំឭកផងដែរថា កញ្ញា លីម មួយហ្គិច គឺជាអតីត Freshie Girls ជំនាន់ទី១១ តែនាងមិនទទួល
បានចំណាត់ថ្នាក់ឡើយ ព្រោះនាងបានបរាជ័យ នៅក្នុងជុំពាក់កណ្តាល ផ្តាច់ព្រ័ត្រ ។ តែទោះជា
យ៉ាងណា តារាសម្តែង លីម មួយហ្គិច មិនបានបោះបង់ អាជីពសិល្បៈនេះឡើយ ពោលគឺនាង
មានតែខិតខំ យ៉ាងខ្លាំងបន្តទៀត រហូតដល់នាង បានក្លាយទៅជាតារាម៉ូដែល ប្រចាំក្រុម Sun
Super Model និងមានបណ្តា ផលិតកម្ម មួយចំនួន បានទាក់ទងនាង ឲ្យទៅសម្តែង ជាហូរហែ
ទៀតផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lim muoyhgech entertainmet khmer star