CamNews

ព័ត៌មានអន្តរជាតិ 

ប្រឈមនឹងការចាប់ខ្លួន​ បើសិនស្លៀកខ្លី ជាកត្តាជំរុញអោយមានការ ចាប់រំលោភ

ព័ត៌មានអន្តរជាតិ ៖​ ស្រ្តីភេទ នៅក្នុងប្រទេសស្វាស៊ីឡែន អាចនឹងត្រូវបានចាប់ឃាត់ខ្លួន បើ
សិនណា ពួកគេស្លៀកឈុតប៊ីគីនី ឬក៏សំលៀកបំពាក់ខ្លីលើខោចក្រោម ខណៈពេលដែលការ
ស្លៀកពាក់បែបនេះគឺជាកត្តាមួយដែលជម្រុញអោយមានការកើនឡើងករណីចាប់រំលោភទៅ
លើស្រ្តីភេទ នេះបើតាមការអះអាងអោយដឹងពីមន្រ្តីភ្នាក់ងារមានសមត្តកិច្ច។

លើសពីនេះទៅទៀត ​ បើយោងតាម​សម្តីប្រជាពលរដ្ឋក្នុងស្រុកម្នាក់  បានអោយដឹងថា មន្រ្តី
មានសមត្តកិច្ច នឹងរឹតបណ្តឹងបន្ថែមទៀត ទៅលើច្បាប់ដែលបានអនុម័យរួច បើសិនណាមាន
ការត្អូញត្អែរ ទាក់ទិនទៅនឹងការហាមក្នុងការស្លៀកសំលៀកបំពាក់អសីលធម៌។

នាងក៏បានបន្ថែមទៀតថា  ករណីចាប់រំលោភទៅលើស្រ្តីភេទ អាចនឹងមានការកើនឡើង ប្រ
សិនណាបើស្រ្តីភេទខ្លួនឯងនោះ   នៅតែបន្តស្លៀកសំលៀកបំពាក់ខ្លីលើខោចក្រោម   ដែល
កត្តានេះហើយ  អាចនឹងជម្រុញអោយករណីចាប់រំលោភលើស្រ្តីភេទ  ក៏ដូចជាកុមារមានការ
កើនឡើង៕

ដោយ ៖​ ពិសី
ប្រភព ៖ Happening


Tags: international news strange entertainment