ព័ត៌មានអន្តរជាតិ ៖ តាមពិតទៅ គាត់មិនមែនជាខ្មោចឆៅអ្វីនោះទេ តែគាត់ក៏ជាពលរដ្ឋ
សាមញ្ញដូចមនុស្សដទៃទៀតផងដែរ តែអ្វីដែលជាភាពប្លែក និងចម្លែកនោះគឺថា គាត់បែរ
ជាចូលចិត្តផឹកឈាមមនុស្សស្រស់ទៅវិញ ពោលគឺ ផឹកឈាមមនុស្សស្រស់ដល់ទៅ ជិត
២ លីត្រក្នុងរយៈពេលមួយខែៗ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រ
សារព័ត៌មានប្លែកបរទេស មីរ័រ ។
លោកស្រី Julia Caples រួមជាមួយនឹងកូនប្រុសឈ្មោះ Alexei Lazarowicz និងអាតីត
ស្វាមីរបស់គាត់ Donald Lazarowicz
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយកូនពីររូប ដែលត្រូវបានផ្តល់បរមងាថ្មី ខ្មោចឆៅពិតៗរូប
នេះមានឈ្មោះ Julia Caples វ័យ ៤៥ ឆ្នាំ ហើយគាត់បានបន្តធ្វើបែបនេះ ក្នុងរយៈពេល
ជាង ៣០ ឆ្នាំចុងក្រោយនេះ។ ដោយឡែក បើនិយាយពីឈាមស្រស់ ដែលគាត់បានផឹក
ស្ទើរតែជារៀងរាល់ខែនោះ គឺបានមកពីការបរិច្ចាកឈាម ពីសំណាក់ក្រុមមនុស្សមួយ
ចំនួន ដែលត្រូវបានធ្វើឡើងនៅឯហាង រហស្សសាស្រ្ត ក៏ដូចជាចម្លែករបស់ខ្លួន (at her
local occult and oddities store ) ដែលមានទីតាំងនៅក្នុងរដ្ឋ Pennsylvania សហរដ្ឋ
អាមេរិក។
លើសពីនេះ បើយោងតាមសម្តី លោកស្រីផ្ទាល់ ក៏បានអះអាងបន្ថែមអោយដឹងថា នាង
ខ្ញុំពិតជាមានអារម្មណ៍ថាខ្លាំង ក៏ដូចជាកម្លាំងម៉ាំមួន និងសម្រស់ក្មេងជាងវ័យ ខណៈ
ពេលដែលបានផឹកឈាមស្រស់ទាំងនោះ ។ ជាការពិត នាងខ្ញុំពិតជាមានអារម្មណ៍ថា
ពិតជាមានសុខភាពល្អមែនទែន បើសិនណា បានផឹកវាជាប្រចាំនោះ ហើយបើតាមការ
សំគាល់ នាងខ្ញុំមិនមានបញ្ហាសុខភាពនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ មីរ័រ