CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ Zika ឆ្លងតាមរយៈការ "រួមភេទ" ហើយ

ព័ត៌មានអន្តរជាតិ ៖​ ដូចដែលធ្លាប់បានដឹងកន្លងមកហើយថា វីរុស Zika ដែលអាចឆ្លងទៅបាន​តាម រយៈសត្វមូសខាំនោះ ឥលូវនេះ​ ក្លាយជាការពិតហើយ ដែល Zika អាចឆ្លងទៅបាន តាមការរួមភេទ ខណៈករណីដំបូងបានកើតឡើង នៅក្នុងទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការ។


សារព័ត៌មានប៊ីប៊ីស៊ី ចុះផ្សាយប៉ុន្មានម៉ោងមុននេះបន្តិចអោយដឹងថា ករណីកម្រនៃការឆ្លងវីរុសZika តាមរយៈការរួមភេទ ត្រូវបានគេរាយការណ៍ថាកើតមានឡើង នៅសហរដ្ឋអាមេរិក។ សេចក្តីរាយកា រណ៍ដដែលបន្តឲ្យដឹងថា អ្នកជម្ងឺដែលឆ្លងវីរុស Zika តាមរយៈការរួមភេទនោះ គឺ មានវត្តមានមកពី ទីក្រុង Dallas រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក គេទំនងជាឆ្លងវីរុសប្រឈម ប្រភេទនេះ តាមរយៈការ រួមភេទ  នេះ បើយោងតាម  មជ្ឈមណ្ឌល គ្រប់គ្រង  ជម្ងឺឆ្លងសហរដ្ឋអាមេរិក Centers for Disease Control (CDC) ។ ប្រភពបន្តឲ្យដឹងថា អ្នកជម្ងឺពុំបានធ្វើ  ដំណើរ ទៅ កាន់តំបន់ណាមួយ ដែលឆ្លង វីរុស Zika ប៉ុន្តែដៃគូរួមភេទរបស់គេ ទើបតែធ្វើដំណើរចាកចេញពីប្រទេស Venezuela ។


គួរបញ្ជាក់ថា វីរុស Zika អាចឆ្លងទៅបាន តាមរយៈ សត្វមូសខាំ ដែលអាចបណ្តាលអោយទារកនៅ ក្នុងផ្ទៃ មានការលូតលាស់ខុសប្រក្រតី។ វីរុស ប្រភេទនេះ បានរាល ដាល  ស្ទើរតែពាសពេញទឹកដី សហរដ្ឋអាមេរិក ខណៈអង្គការសុខភាពពិភពលោក បានប្រកាស  អាសន្ន ជាសាកល ពាក់ព័ន្ធនឹង វីរុសប្រឈមប្រភេទនេះ ។ ដោយឡែក សេចក្តីរាយការណ៍ ចុងក្រោយ បញ្ជាក់ឲ្យដឹងថាមានករណី ឆ្លងវីរុស Zika ដល់ទៅ ២ ករណី នៅក្នុងប្រទេស អូស្រ្តាលី   ខណៈ មន្រ្តី អូស្រា្តលី បញ្ជាក់ឲ្យដឹងថា អ្នកជម្ងឺទាំង២នាក់នោះ ទើបតែវិលត្រលប់ពី តំបន់ Caribbean ៕

- អាន ៖ "អាសន្ន" អគ្គនាយក WHO៖ មនុស្ស​ប្រហែល ៤លាន​នាក់ អាច​នឹង​ឆ្លង​ជំងឺ Zika នៅ​ក្នុង​ឆ្នាំ​នេះ

- អាន ៖ ន៎ុះ ៖ វីរុស Zika រាលដាល ពីប្រេស៊ីល ដល់ ព័រទុយហ្គាល់ ហើយ មនុស្ស ៥ នាក់ ឆ្លងទៀតហើយ

 


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Health news Zika Local news Brazil Vaccine Portugal