ព័ត៌មានអន្តរជាតិ ៖ គេហទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច
បានចេញផ្សាយអោយដឹងថា យុវវ័យឈាមរាវម្នាក់ ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ
ពេញមួយជីវិត កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ បន្ទាប់ពីគេបានបាញ់សម្លាប់ទារកតូចវ័យ
ទើបតែ១៣ ខែស្លាប់អោយចេតនា បន្ទាប់ពីប្លន់លុយស្រ្តីជាម្តាយ មិនបានសម្រេច។
គួរបញ្ជាក់ផងដែរថា យុវវ័យឈាមរាវ វ័យ ១៨ ឆ្នាំរូបនេះ មានឈ្មោះថា De'Marquise Elkins
ខណៈពេលដែលជនរងគ្រោះស្លាប់បាត់បង់ជីវិត ជាទារកតូចវ័យទើបតែ ១៨ ខែរូបនោះមាន
ឈ្មោះថា De'Marquise Elkins ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់
បន្ថែមអោយដឹងថា ករណីបាញ់សម្លាប់ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២១ មីនា
កន្លងទៅ នៅឯរដ្ឋ Georgia សហរដ្ឋអាមេរិក ខណៈពេលដែលការចេញប្លន់លុយមិនបាន
សម្រេច ពោលគឺប្លន់លុយស្រ្តីជាម្តាយ ខណៈពេលដែលរុញរទេះទារកនាំកូនដើរកំសាន្ត។
ដោយឡែក ស្រ្តីជាម្តាយ ឈ្មោះ Sherry West ក៏ត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់
ប្រទេសនេះផងដែរ ក៏ព្រោះតែលោកស្រី គឺជាចលករដែលបានបណ្តាលអោយឃាតករ
បាញ់សម្លាប់កូនព្រោះខ្លួន ពោល ស្រ្តីជាម្តាយ បានបដិសេធជាច្រើនដង ក្នុងការអោយ
លុយទៅឃាតករ បើទោះជាគេមានការគំរាមគំហែង ដោយបាញ់កាំភ្លើងឡើងលើ ក៏ដូចជា
បាញ់ចំជើងរបស់គាត់ មុននឹងបាញ់សម្លាប់ទារកតូចនៅក្នុងរទេះចំកណ្តាលថ្ងាស៕
* ព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ទារកតូច វ័យ ៨ ខែ រងការវាយប្រហារ ពីសត្វស្វា ដោយខាំដាច់ ពងស្វាស យំគួរអោយ
សង្វេគចិត្ត (មានវីដេអូ)
- ដេកគុកបានសម្រេច ខណៈឡប់ ទៅសិចជាមួយនឹងពពែ
- សង្វេគចិត្ត កូនដំរីយំដល់ទៅ ៥ ម៉ោង ខណៈមេ ជាន់ ចងសម្លាប់
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ