CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោច ៤ នាក់ស្លាប់ ខណៈរថភ្លើង បើកធ្លាក់ផ្លូវ​ ទាំងព្រឹកព្រលឹម

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ បានគូស បញ្ជាក់ អោយដឹងថា នៅឯ ក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ឯណោះវិញ កាលពី វេលា ព្រឹក ព្រលឹមឈាន ចូលថ្ងៃអាទិត្យ ម្សិលមិញនេះ មានករណី គ្រោះថ្នាក់ រថភ្លើង បើកធ្លាក់ផ្លូវ មួយគ្រឿង បានកើត ឡើង ដោយនៅក្នុងនោះ បានសម្លាប់ មនុស្ស យ៉ាងហោច ៤ នាក់ ខណៈជិត ៧០ នាក់ ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល។

បន្ថែមពីលើនេះ បើយោងតាមសម្តី លោក Ray Kelly ជាមេប៉ូលីស ប្រចាំតំបន់កើតហេតុ បានគូស បញ្ជាក់អោយ ដឹងថា មូលហេតុ ដែលនាំអោយមាន ករណី រថភ្លើង បើកធ្លាក់ផ្លូវលើកនេះ អាចកើត ឡើងទៅ ក៏ដោយសារ​ តែការបត់ផ្លូវកោង ។


គួរបញ្ជាក់ផងដែរថា រថភ្លើងមួយគ្រឿងនេះ បានធ្វើដំណើរដឹកអ្នកដំណើរ របស់ខ្លួនចេញពីក្រុង Poughkeepsie ឆ្ពោះទៅកាន់ ស្ថានីយ៍ចំណត កណ្តាលរបស់ខ្លួន មានទីតាំង ស្ថិតនៅក្នុង Manhattan ។ ដោយឡែក ទីកន្លែងដែលបានកើតឡើង អោយពិត ប្រាកដនោះ គឺបានកើតឡើង នៅឯភាគ ខាងជើង ស្ថានីយ៍រថភ្លើង Spuyten-Duyvi ចម្ងាយ ប្រមាណ ៩០ គ.ម នៅវេលាម៉ោងជិត ៧ និង ៣០ នាទី ព្រឹក ឈានចូល ថ្ងៃអាទិត្យ ម្សិលមិញ (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក)។


យ៉ាងណាមិញ ក្រោយពីមានករណីគ្រោះថ្នាក់ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ចុះជួយជាបន្ទាប់ ពីសំណាក់ ក្រុមមន្រ្តីប៉ូលីស មានសមត្តកិច្ច ដោយបានបញ្ជូនជន រងគ្រោះ ទៅព្យាបាលនៅ ឯ មន្ទីរពេទ្យ ក្នុងស្រុក ខណៈក្រុមមនុស្ស ជាអ្នកធ្វើដំណើរ ជិត ៧០ នាក់ បានទទួលរងរបួស ក្នុង នោះមាន មនុស្ស ១១ នាក់ បានទទួលរងរបួសធ្ងន់ ខណៈ រាប់សិប នាក់ផ្សេងទៀត បានទទួល រងរបួសស្រាល ។ គ្មាននរណាម្នាក់ ទទួលរងរបួស រហូតដល់ថ្នាក់ គំរាមស្លាប់បាត់បង់ ជីវិតនោះ ទេ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ

 


Tags: New York Train USA US United States derailment Dead