CamNews

មិនគួរឲ្យជឿ 

ញាក់សាច់ ៖ កាន់កាំបិទ កាប់សាច់ ទំហំធំ ដាក់ជិត ក គម្រាម អារ ក កាត់ផ្តាច់ នៅតាមផ្លូវ

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានរកអោយឃើញថា មិនដឹងជាយ៉ាងម៉េច បែរជា ស្ទុះ ទៅជាប់នារីម្នាក់ ធ្វើជាចំណាប់ខ្មាំង ខណៈគម្រាម អារ កាត់ផ្តាច់ ក របស់នាង នៅចំពោះ មុខ សា ធារណជន នៅតាមផ្លូវ ក្នុងមជ្ឈមណ្ឌលសារព័ត៌មាន the Kunming News Center ក្នុង ខេត្ត Yunnan ប្រទេសចិន នេះបើយោងតាមការដកស្រង់​អត្ថបទផ្សាយ  ពីគេហទំព័រ សារព័ត៌ មាន បរទេស ដឹមីរ័រ ។

ភ្លាមៗនោះ គេឃើញមានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីស ដោយឈរឡោមព័ន្ធ ជុំវិញ ខណៈមានការចរចារ រវាងគ្នា និងគ្នា   ។ ដោយឡែក  អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ស្រ្តី ដែលជា ជនរងគ្រោះ និងជាចំណាប់ខ្មាំងនោះ បើទោះជា ស្ថិតនៅក្នុងស្ថានភាព គ្រោះថ្នាក់ ក៏ ដោយចុះ ក៏ នាងមើលទៅហាក់បីដូចជា ធម្មតា   ខណៈបុរសជាជនដៃដល់ ដៃប្រដាប់ដោយ កាំបិទ ឈរនៅ ពី ក្រោយនាងនោះ អារម្មណ៍របស់គេ ជ្រួលច្រាលក្នុងចិត្តជាខ្លាំង ។

ខណៈការចរចារ គ្មានអំណោយផល ហើយនោះភ្លាមៗក្រុមមន្រ្តីប៉ូលីសក៏ចេញបទអន្តរាគមន៍ ចូលវាយឆ្មក់ បោកផ្តួលជនដៃដល់ផ្ទាល់តែម្តង ខណៈក្រោយមក គេត្រូវបានចាប់ឃាត់ខ្លួន និង យកទៅធ្វើការសាកសួរ នៅឯស្នងការប៉ូលីស   ។  យ៉ាងណាមិញ  ស្រ្តីជាជនរងគ្រោះ បើតាម របាយការណ៍     ក្រោយមកនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ  ក្រោយពីដួលសន្លប់ ។ មិនទាន់ ច្បាស់ ការណ៍នៅឡើយនោះទេ ថាតើ ហេតុអ្វីបានជា បុរសជាជនដៃដល់រូបនេះចាប់នារីម្នាក់ នោះ ធ្វើ ជាចំណាប់ខ្មាំងនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: China Beijing Hong Kong Int news Unt news