យានយន្ដ៖ ជាមួយផលិតផលក្រុមហ៊ុន តូយូតា ភាគច្រើនប្រិយមិត្ដ ក៏មានចំណាប់អារម្មណ៍ច្រើនផងដែរ នឹង ប្រភេទផលិតផលរថយន្ដប្រណិត ដែលក្រុមហ៊ុន បានកំពុងតែពន្លឿនទីផ្សារឲ្យកាន់តែមានភាពទូលំទូលាយ ក្នុងនោះផងដែរ ក្រុមហ៊ុនមានបំណងចង់បង្ហាញស៊េរីថ្មីមួយទៀតនោះគឺ Honda Accord 2015។
Honda Accord 2015 ត្រូវបានឧទ្ទេសនាមចេញបន្ដពី ស៊េរីឆ្នាំ ២០១៤ ដែលផលិតផលម៉ូដែលមួយនេះ បានទទួលការគាំទ្រច្រើន ទាំងស្រុង ទាំងពីរប្រភេទនៃទំម្រង់ម៉ាស៊ីន ។ ភាពល្បីល្បាញ ព្រមទាំងការពេញនិយម ខ្ពស់ពីសំណាក់ប្រិយមិត្ដអ្នកគាំទ្រ បាននាំឲ្យក្រុមហ៊ុនកាន់តែ បង្កើនស្នាដៃនៃគុណភាពផលិត ឲ្យសម្រេចបាន ចេញស៊េរី ឆ្នាំ ២០១៥ នេះ ។
លក្ខណៈសម្បត្ដិរបស់ Honda Accord 2015 គឺផ្ដល់ឲ្យប្រិយមិត្ដ នូវជម្រើសម៉ាស៊ីន ២ ប្រភេទ ទី ១ ប្រើប្រាស់សមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់សេយ៉ូប្រេង ២.៤ liter ដែលត្រូវនឹងកម្លាំង ១៨៩ សេះ ។ ចំណែកទី ២ ប្រើសមាសភាព ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣,៥ liter ត្រូវនឹងកម្លាំង ២៧៨ សេះ ។ ចំណែកប្រព័ន្ធបញ្ជាល្បឿន វិញប្រើប្រអប់លេខដៃទាំងអស់ ដែលមានចំនួន ៦ លេខ ។ រីឯតម្លៃ អាចចាប់ពី ២០០០០ ដុល្លារ ដល់ ៣៣៧០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ edvoyles