ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ក្រោយរៀបការប្ដីរួចយីអ៊ុន របស់នាងហាក់ឡើងស្រឺតៗ ស្ទើរមិនគួរឲ្យជឿ ព្រោះតារាសិល្បៈក្រោយរៀបការ រួចភាគច្រើនបោះបង់សិល្បៈ ឬក៏ធ្លាក់ ចុះប្រជាប្រិយភាពតែម្ដង ។ ចំណែកនាង ពេជ្រ សោភា មានតែវិវឌ្ឍន៍ខ្លួន លំដាប់ពីអ្នកចម្រៀង ក្លាយជាអ្នកនិពន្ធ និង រៀបចំសាច់រឿង ក្នុងបទចម្រៀង ថែមទាំងទទួលបានភាពលេចធ្លោរ យ៉ាងសម្បើមផងដែរ ។
សម្រាប់តារាចម្រៀង ពេជ្រ សោភា មិនត្រឹមតែលេចធ្លោ ក្នុងរឿងការងារ ប៉ុណ្ណោះទេ បើនិយាយរឿង ទ្រព្យសម្បត្តិវិញ នាងក៏កាន់តែលេចធ្លោរ ជាងមុន ទៅទៀត ។ គេសង្កេតឃើញថា ពីមុន ពេជ្រ សោភា ជិះរថយន្តលុច្សស៊ីស យ៉ាង កញ្ចាស់ កំពិតកំពៀវ រួចក៏មកឡើងកូដ ជិះឡាន BMW ដែលនាងដូរមុនពេលនាងរៀបការ តែក្រោយពេលរៀបការរួច នាងក៏ប្ដូរមកជិះ រថយន្តម៉ាក រ៉ែងរ៉ូវែរ (Range Rover) វិញ ។ ពេជ្រ សោភា និយាយថា ឡានមិនអាចងូតទឹក និងដាំ បាយបានទេ បានត្រឹមជិះប៉ុណ្ណោះ បើមានផ្ទះទើបជាកន្លែងសុខស្រួល ។ សម្ដីនេះប្រែប្រួល ពេជ្រ សោភា ក្លាយជាតារា សំភារៈនិយមទៅហើយ និងចូលចិត្តប្ដូរស៊េរីឡានទំនើបៗទៀតផង។
ថ្មីៗនេះ មិនត្រឹមតែលេងឡានឡូយ បង្អួតភ្នែកមហាជនទេ ពេជ្រ សោភា ថែមទាំងទិញ នាឡិកាដៃម៉ាក «រ៉ូឡិច» មួយ គ្រឿងទៀត ដែលមានតម្លៃប្រមាណជាង១ម៉ឺនដុល្លារ ឯណោះ ខណៈដែលស្រុកខ្មែរ មានតែពីរគ្រឿងប៉ុណ្ណោះ ក្នុងនោះ ពេជ្រ សោភា ក៏មានពាក់មួយគ្រឿងដែរ គឺ «rolex Oyster Perpetual Cosmograph Daytona rainbow custom» ។ អ្នកនៅជិតស្និទ្ធ នឹង ពេជ្រ សោភា បាននិយាយថា វាជារបស់ពិត មិនមែនកាឡៃ ដូចអ្វី ដែលនាងពាក់ លើកមុនៗនោះ ទេ ។
តារាចម្រៀង ពេជ្រ សោភា មិនបានប្រាប់ពីតំលៃនាឡិកាដៃ របស់នាងឡើយ ព្រោះនាងយល់ថា មិនចង់ឲ្យគេពេប ជ្រាយថាជាមនុស្សអួត នឹងជាមនុស្សសំញ៉ែងសម្ភារនិយម។ យ៉ាងណាក្ដី បញ្ហានេះក៏ជាចំណុចសើបមួយ ព្រោះនាង ហ៊ានលេងសំភារៈរាប់ម៉ឺនពិតជា មិនធម្មតា តែមហាជនខ្លះនិយាយថា ពេជ្រ សោភា ប្រហែលជាការលើកទឹកចិត្ត ខ្លួឯងដើម្បី មានកំលាំង ធ្វើការទៅមុខទៀត ទើបទិញរបស់ល្អៗខ្លះ លួងចិត្តខ្លួនឯង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល