វាហាក់បីដូចជាសល់ត្រឹមតែរយៈពេលមួយឆ្នាំតែប៉ុណ្ណោះដែលសំរាប់មនុស្សយើង
អាចរស់នៅបាននៅលើផែនដីនេះ ដែលជាភពមួយស្រស់ស្អាតជាងគេ។
យោងតាមប្រតិទិន Mayan បានបង្ហាញអោយដឹងថា នៅថៃ្ងទី២១ ខែធ្នូ ឆ្នាំ២០១២
វាគឺជាពេលមួយដែលផែនដីត្រូវរលាយ ភាវៈរស់ទំាងឡាយនិងត្រូវស្លាប់ រលាយសាប
សូន្យទំាងអស់ ព្រោះដោយសារតែ ទ្រនិចរបស់ប្រតិទិន Mayan ចង្អុលចំចំនុចសូន្យ
ដែលមានន័យថា ពេលអវសាននៃជីវិតមនុស្ស។
រូបប្រតិទិនMayan
នេះគឺជាការទាយតាមប្រតិទិននេះតែប៉ុណ្ណោះ ចំនែកឯតាមអ្នកវិទ្យាសាស្រ្តវិញពុំទាន់មាន
របបគំហើញមួយណាអាចបញ្ជាក់ថា វាពិតមែននោះទេ។
មតិខ្លះបាននិយាយថា នៅឆ្នាំ២០១២អី្វៗនៅលើពិភពលោកនេះនឹងត្រូវបំផ្លាញចោលទំាង
អស់ ចំនែកឯ តាមChristian radio host Harold Camping ក៏បានលើកឡើងដែរថា
នៅឆ្នាំ២០១២នេះ ពិភពលោកនេះនឹងត្រូវបំផ្លាញចំនួនពីរដងគឺនៅថ្ងៃទី ២១ខែឧសភា
ឆ្នាំ ២០១២ និងថៃ្ងទី ២១ខែតុលាឆ្នាំ២០១២។
ចុះចំនែកលោកអ្នកវិញ តើលោកអ្នកគិតយ៉ាងណា? តើលោកអ្នកជឿ ឬមិនជឿ?
ដោយ ខេមរៈ
yahoo