CamNews

យានយន្ត 

ក្រុមហ៊ុន Lexus សម្រេចម៉ូដែលថ្មី មួយទៀត ហើយ Lexus IS 350 2015

យានយន្ដ ៖​ ក្រុមហ៊ុន Lexus តែងតែនាំអារម្មណ៍លោកអ្នក ឲ្យបានស្គាល់នូវទិដ្ឋភាពថ្មី ប្លែកៗ ជាមួយប្រភេទ​ផលិត​ផលរបស់ខ្លួន មិនថាស៊េរី ឬ ម៉ូដែលណាមួយឡើយ រហូតទល់ពេលនេះ ក្រុមហ៊ុនបាននឹងសម្រេច​ នូវ​ស៊េរីថ្មី មួយទៀតហើយ នោះគឺ  Lexus IS 350 ស៊េរីឆ្នាំ ២០១៥ ។ 

Lexus IS 350 ស៊េរីឆ្នាំ ២០១៥ ប្រិយមិត្ដទំនងជាមានអារម្មណ៍ប្លែកបណ្ដើរៗហើយ ខណៈដែលបាន អាន និងស្ដាប់​ឮ​នូវ​​ឈ្មោះ ម៉ូដែលមួយនេះ ដោយមិនទាន់បានយល់ពីរូបរាងពិតប្រាកដ នៅឡើយ ។ ដូច្នេះជាការបង្ហើបឲ្យដឹង ដោយយោងតាម ការបកស្រាយរបស់ គេហទំព័រពាណិជ្ជកម្មអន្ដរជាតិ បានណែរនាំថា​ ជាប្រភេទរថ​យន្ដ ២ បាំងកន្លះ មានលក្ខណៈស្រស់សង្ហា ការរចនាម៉ូត មានភាពប្លែក ទាក់ទាញ និង អ្វីដែលកាន់តែពិសេស ទៀតនោះ គឺរថយន្ដ ប្រើសមាសភាព ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ទុយយោ ៣.៥ liter និង ត្រូវទំហំកម្លាំង ៣០៦ សេះ ប្រើប្រអប់លេខអូតួ និង បញ្ជាគ្រប់គ្រោង លើចលនាកង់ក្រោយ ។ 

ចំណែកប្រព័ន្ធគ្រប់គ្រងបញ្ជា​​ Lexus IS 350 ស៊េរីឆ្នាំ ២០១៥ សម្រាប់ម៉ូដែលនេះ មិនខុសគ្នា និង ម៉ូដែលផ្សេង​ទៀតឡើយ ដែលបំពាក់មកជាមួយនូវ បច្ចេកវិទ្យាទំនើប ដូចជា​ ប្រព័ន្ធ Bluetooth និង ការបញ្ជាលើ ផ្ទាំង​ Touch Sceen ជាដើម។ ចំណែកតម្លៃវិញគឺ ៤០១០០ ដុល្លារ​ ។

គូសបញ្ជាក់ផងដែរថា ម៉ូដែលនេះ អាចមានការយល់ច្រលំគ្នាជាមួយ នឹង ម៉ូដែលស្រដៀងគ្នាមួយទៀង គឺ ​Lexus IS 250 ស៊េរីឆ្នាំ ២០១៥ ប្រើសមាសភាពរូបរាងដូចគ្នា​ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ edmunds


Tags: Vehicle 2015 Lexus IS 350