CamNews

តារា 

លេចឮ ឆៃ លី​ដា​ឡែន សម្ងំ​រៀប​ការ​ស្ងាត់ៗ ជា​មួយ​អ្នក​ជំនួញ

ភ្នំពេញៈ តារាចម្រៀងស្រី ដែលជាប់ចំណាត់ថា្នក់ ជាតារាស្រីស៊ិចស៊ី កញ្ញា ឆៃ លីដាឡែន ថ្មីៗ
នេះមានពាក្យចចាមអារ៉ាម និយាយតៗគ្នាថា នាងបានលួចលាក់ ចូលរោងការដោយស្ងាត់ៗ ជា
មួយបុរសអ្នកជំនួញមួយរូប មិនតែប៉ុណ្ណោះ នាងក៏ត្រៀមខ្លួនឈប់ ពីការងារសិល្បៈថែមទៀតផង។

បើតាមប្រភពក្រៅផ្លូវការ មួយបានបង្ហើបប្រាប់ឲ្យដឹងថា តារាស្រីដែលយ៉េៗ រូបស្រស់សម្បូរដើម
ទ្រូង កញ្ញា ឆៃ លីដាឡែន បានសម្រេចចិត្តចូលរោងការ ជាមួយបុរសវ័យស្របាលនាងម្នាក់ ដែល
ជាអ្នកជំនួញស្ងាត់ៗ កាលពីពេលកន្លងមកហើយ មិនត្រឹមតែប៉ុណ្ណោះនាងក៏កំពុង តែមានគម្រោង
បញ្ចប់ អាជីពសិល្បៈថែមទៀត ផង ដោយសារតែស្វាមីស្របច្បាប់ របស់នាង មិនចង់ឲ្យនាងចាប់
យកអាជីពនេះបន្ត ព្រោះតែភ្លើងប្រច័ណ្ឌម្យ៉ាងវិញទៀត បុរសម្នាក់នោះ គេអាចមានលទ្ធភាពក្នុង
ការចិញ្ចឹម នាងឲ្យរស់នៅបានយ៉ាងស្រួល ជាមួយនិងភាពហ៊ឺហារ មិន ចាញ់ជីវភាពដែលនាង
បានមកពីសិល្បៈនោះទេ។

ប្រភពដដែលបានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលនាង សម្រេចចិត្តរៀបការមានគ្រួសារបែប
នេះដោយសារតែនាងអស់ក្តីសង្ឃឹម ក្នុងការស្តារកេរ្តិ៍ឈ្មោះសារជាថ្មី ក្នុងពិភពសិល្បៈ ហើយជូនជា
នាងបានជួប បុរសកំពូលស្នេហ៍ផង ក៏សម្រេចចិត្តចូលរោងការ ដោយស្ងាត់ៗតែម្តងទៅ ដើម្បីបញ្ចប់
ភាពនៅលីវ ព្រោះថាបើនៅតែបន្តជាមួយសិល្បៈទៀត ក៏មិនអាចទៅរួចដែរ ដោយសារតែពេលនេះ
នាងនៅតែមិនទាន់រកឃើញផ្លូវចេញ បានបន្ទាប់ពីនាង បានធ្វើឲ្យមានកំហុសដោយអចេតនាមួយ
កាលពីនាងចេញទៅសម្តែង នៅអាមេរិកនោះ។

ជុំវិញការលើកឡើង ដែលមិនទាន់ច្បាស់ការ គ្រាន់តែឮពីមួយតទៅមួយនេះ Looking TODAY បាន
ទាក់ទងទៅតារាចម្រៀងស្រី កញ្ញា ឆៃ លីដាឡែន តែនៅពេលដែលនាងលើកទូរស័ព្ទ នាងបាន
និយាយពាក្យយ៉ាងខ្លីថា “ ពេលនេះបងកំពុងតែរវល់ ការងារមិនអាចផ្តល់បទសម្ភាសន៍ ឲ្យបានទេ
សុំទោសផងណាអូន …! ” រួចក៏ចុចបិទទូរស័ព្ទតែម្តងទៅ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhay lidalen entertainment khmer star