មិនគួរអោយជឿ ៖ ទំព័រសារព័ត៌មាននាំមុខ ស៊ីអិនអិន អោយដឹងថា យន្តហោះមួយគ្រឿង បានហោះ បង្វែរគោលដៅ និងចុះខុសទីតាំង ព្រោះ ស្រ្តីម្នាក់ ឈឺពោះសម្រាលកូន ។ យន្តហោះ ក្រុមហ៊ុនអាកា សចរណ៍ Delta Air Lines ជើងហោះហើរ 2566 ហោះពីទីក្រុង San Francisco រដ្ឋ កាលីហ្វរញ៉ា ឆ្ពោះ ទៅកាន់ ក្រុង Minneapolis រដ្ឋ Minnesota នោះ បែរជាបង្វែរគោលដៅ និងចុះចតខុសទីតាំង ពោល ចុះចតនៅឯទីក្រុង Salt Lake City រដ្ឋ Utah សហរដ្ឋអាមេរិក ឯណោះវិញ កាលពីអំឡុងថ្ងៃពុធកន្លង ទៅនេះ នៅពេលដែលស្រ្តីមានគភ៌ម្នាក់ ឈឺពោះសម្រាលកូន ពេលកំពុងហោះហើរ លើអាកាស ។
គួរបញ្ជាក់ ក្រុមវេជ្ជបណ្ឌិត ឈរជើងលើយន្តហោះនោះ បានជួយសម្រួលដល់អ្នកដំណើររូបនេះរហូត ដល់ពេលយន្តហោះ ធ្វើការចុះចត បានសម្រេច នៅវេលាម៉ោង ៩ និង ៤៥ នាទី ព្រឹក ។ ភ្លាមៗស្រប ពេលមានកិច្ចអន្តរាគមន៍ ជាពិសេស និងជាបន្ទាន់ ពីសំណាក់នាយកដ្ឋាន ពន្លត់អគ្គី ភ័យក្នុងស្រុក អ្នកដំណើរ ឈឺពោះសម្រាលកូន ម្នាក់នេះ ត្រូវបញ្ជូនភ្លាមៗ ទៅកាន់ មន្ទីរពេទ្យ University of Utah Hospital ក្រោយមកនាង បានសម្រាលកូនប្រុស នៅទីនោះតែម្តង ។ ទាំងពីរនាក់ ម្តាយ និងកូន មិន ត្រឹមតែមានសុវត្ថិភាពនោះទេ តែពួកគេមានសុខភាពល្អថែមទៀតផង ។
គួររំឭកថា នេះពុំមែនជាលើកទី ១ នោះ ទេ ដែលអ្នកដំណើរ ជាស្រ្តីពរពោះ នាំ អោយមានការហោះ បង្វែរគោលដៅ តួយ៉ាង កាលពីថ្ងៃទី ៩ ខែ ធ្នូកន្លងទៅនេះ យន្តហោះ របស់ក្រុម ហ៊ុនអាកាសចរណ៍ Southwest Airlines ជើងហោះហើរ 623 ទារកតូច បានកើតនៅលើយន្តហោះ មួយគ្រឿងនេះ បន្ទាប់ ពីបានហោះឡើង បានតែបន្តិច វេលាម៉ោង ៦ និង ២៤ នាទីព្រឹក ។ របាយការណ៍ បញ្ជាក់ថា យន្ត ហោះមួយគ្រឿងនេះ ធ្វើដំណើរហោះ ពី San Francisco ឆ្ពោះ ទៅ កាន់ទីក្រុង Phoenix ក៏ប៉ុន្តែ ត្រូវ បង្វែរ គោលដៅ និងសំចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Los Angeles វេលាម៉ោង ៧ និង ៣០ នាទីព្រឹក ។ វេជ្ជបណ្ឌិត និង គិលានុបដ្ឋា នៅលើយន្តហោះ ជាភ្នាក់ងារពិសេស ជួយសម្រួលដល់ការ កើតកូនស្រ្តីជាអ្នកដំណើររូបនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន