CamNews

ព័ត៌មានអន្តរជាតិ 

អស់ទាស់ វីដេអូ ដំរីដើរតួជាលោកតា Santa ចែកកាដូ ជូនក្មេងៗ

ព័ត៌មានអន្តរជាតិ ៖  បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស   Spy  ដែលទើបតែបាន
ចេញផ្សាយ  កាលពីពេលកន្លងទៅនេះ  អោយដឹងថា   មានការរៀបចំកម្មវិធីដ៏ភ្ញាក់ផ្អើលមួយសំ
រាប់ក្មេងៗសិស្សសាលាមួយកន្លែង នៅក្នុងប្រទេសថៃ នាឧកាសនៃថ្ងៃបុណ្យណូអែល ២៥ ធ្នូនេះ

គួរបញ្ជាក់ផងដែរថា កម្មវិធីដ៏ភ្ញាក់ផ្អើលសម្រាប់ក្មេងៗនាឧកាសថ្ងៃបុណ្យណូអែលនេះ គឺការរៀប
ចំអោយដំរីមួយក្បាល តុបតែងខ្លួនក្នុងឈុតគ្រីម៉ាស់ រួចធ្វើការចែកកាដូដល់ក្មេងៗដែលជាសិស្ស
សាលាមួយកន្លែងនៅក្នុងប្រទេសថៃនោះ។

បន្ទាប់ពីទទួលបានកាដូ   ដែលត្រូវបានចែកជូនដោយដំរីមួយក្បាល   គ្រងឈុតក្រហមឆ្អិននោះ
ក្មេងៗពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ។ ជ្រាបកាន់ច្បាស់ថាតើទិដ្ឋភាពរួមនាពេល
នោះ មានភាពអធឹកអធមយ៉ាងណា តាមដានវីដេអូឃ្លីបខ្លីខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ Spy


Tags: international news strange entertainment