ព័ត៌មានកីឡា៖ យោងតាមសេចក្ដីអះអាងរបស់លោក John Toshack ដែលធ្លាប់ជាអតីតគ្រូបង្វឹក ប្រចាំនៅ Real Madrid បានឲ្យដឹងថា ទីផ្សាររវាង Ronaldo និង Gareth Bale នឹងមានការខុសប្លែកគ្នាទាំងស្រុង ខណៈដែល Ronaldo នឹងត្រូវចាកចេញពី Real Madrid មុន Gareth Bale។
លោក John Toshack ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹប Wydad Athletic Club នៅតែមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ Real Madrid មិនត្រឹមតែប៉ុណ្ណោះថែមទាំងដឹងច្បាស់ច្រើនទៀតផង លើរឿងថ្នាក់ដឹកនាំ ថ្មីក្រុម Real Madrid ។ ហើយមិនត្រឹមតែប៉ុណ្ណោះផងដែរ គាត់បានបង្ហាញពីទស្សនៈគាត់ថា Ronaldo អាចនឹងចាកចេញពី Real Madrid មុន Gareth Bale បើតាមការគិតរបស់គាត់ ។ ហេតុផលដែលហ៊ានអះអាងព្រោះ កាលពីមួយរយៈកន្លងមក Gareth Bale មានទំនាក់ទំនងយ៉ាងរសើបបំផុតក្នុងទីផ្សារផ្ទេរចេញដែល ទាក់ទងជាមួយ Man United ប៉ុន្ដែកីឡាករ នៅតែមិនរវល់អ្វីទាំងអស់ ថែមទាំងកានតែខិតខំប្រែង បន្ថែម។ John Toshack បានបន្ថែមទៀតថា Gareth Bale រហូតមកទល់ពេលនេះ នៅមិនទាន់បង្ហាញ អស់ពីសមត្ថភាពកីឡាករនៅឡើយទេ ប៉ុន្ដែ Ronaldo គឺអស់ហើយ បើតាមគាត់យល់ ពីព្រោះកន្លងមកការលេងរបស់ Bale ទំនងមិនសូវជាត្រូវជើងនោះទេ ខណៈដែល Ronaldo ត្រូវឈរជើងខាងស្លាបស្ដាំ ប៉ុន្ដែតែងតែរេចូលស្លាប់ឆ្វេង តែញឹក ដែលនេះគឺជាមូលហេតុ Gareth Bale មិនបានបំពេញបានល្អ ហើយនេះ ក៏ជាកំហុស Carlo Ancelotti ផងដែរ ។ ប៉ុន្ដែ ថ្នាក់ដឹកនាំថ្មី គឺ លោក Rafael Benitez ក៏បានដឹងរឿងនេះដែរ ហើយកន្លងមក ក៏ធ្លាប់អះអាងថា ខិតខំប្រឹងពង្រឹងជើងប្រយុទ្ធ Gareth Bale ឲ្យខ្លាំងក្លា។ Gareth Bale នៅក្មេង ហើយអាចនឹងមានឱកាសលេងបាន ល្អនៅថ្ងៃអនាគត ដូច្នេះកីឡាករ និងមិនងាយចេញពី Real Madrid នោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball