CamNews

កីឡា 

ថ្នាក់​ដឹក​នាំក្រុមជម្រើស​ជាតិ​ រុស្ស៊ី ​ថ្លែងថា Messi គឺប្រសើរជាង Ronaldo

ព័ត៌មានកីឡា៖ រង្វាយតម្លៃនៃការ​លេងកន្លងមករវាងជើងខ្លាំងទាំង ២ គឺ Lionel Messi និង Cristiano Ronaldo មានមតិខ្លះបានលើកឡើង​ ផ្ទុយពីលទ្ធផលទើបតែបង្ហាញថា Barcelona ចាញ់ក្រោមដៃ Real Madrid ។

ថ្លែងពីសម្ដីផ្ទាល់របស់លោក Fabio Capello ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ រុស្ស៊ី បង្ហាញថា Lionel Messi ជាកីឡាករដែលមានសមត្ថភាពស្ទាត់ជំនាញជាង Cristiano Ronaldo ។ ស្របនិងការ​បង្ហាញខ្លួនកន្លង​មក​របស់កីឡាករ វ័យ ២៧ ឆ្នាំរួបនេះ បានបង្កើតស្នាដៃល្អៗជូន Barcelona ហេតុដូច្នោះហើយ ការប្រ​កួត​នៅថ្ងៃស្អែកប៉ះជាមួយ Celta Vigo គឺជាឱកាសរបស់គាត់និង​បង្កើន​ស្នាដៃកាន់តែល្បី ប្រសិនបើគាត់អាចរក​បាន​ពិន្ទុធ្វើឲ្យក្រុមយកឈ្នះការប្រកួតនេះ​។ សម្រាប់ការបង្ហាញខ្លួនកន្លងមក Lionel Messi ធ្លាប់បង្កើតពិន្ទុបាន ២៥០ ក្នុងការ​ប្រ​កួត ២៨៤ ដងក្នុងក្រុម ហើយក៏ជា​តារាខ្លាំងលំដាប់ថ្នាក់លេខ ២ ក្នុងកំណត់ត្រា Telmo​ Zarra ។​

រីឯ Cristiano Ronaldo គឺជាកីឡាករជាប់ចំណាត់ថ្នាក់ឈានមុខគេដែលស្ថិតនៅជួតារាងលំដាប់លេខ​រៀង​ទី​ ១០ ។​ Cristiano Ronaldo គឺជាកីឡាករខ្លាំង​ ហើយយុទ្ធសាស្ត្រការលេង ក៏ពូកែ ប៉ុន្ដែគាត់មិនអាច​ល្អដូច Lionel Messi ​ទេ​។ ចំពោះបទពិសោធន៍​នៃការលេងកន្លងមក ការចាប់អារម្មណ៍របស់គាត់ គឺ​ Messi ស្ថិតក្រោមការ​កត់សំគាល់ថា​ជាកីឡាករខ្លាំង ហើយជាកីឡាករដែលពិបាកស្វែងយល់បំផុតរាល់ការប្រកួត ។ តែ​ទោះជាយ៉ាងណាក៏ដោយក្ដី អ្នកទាំងពីនៅតែជាកីឡាករខ្លាំង ជាពិសេស​ ក្នុងការប្រកួត​ League ក្នុងតំបន់។ 

ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ រុស្ស៊ី លោក Fabio Capello 



ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Barcelona Real MadridFabio Capello Messi Ronaldo