ការទិញឥវ៉ាន់តាមផ្សារវាមានភាពល្អប្រសើរម្យ៉ាងដែរ តែអ្នកត្រួវចំនាយពេល និងថវិកាសម្រាប់
មធ្យោបាយធ្វើដំណើរ ជារៀងរាល់ថ្ងៃក្នុងការទិញ។ ម្យ៉ាងទៀតវាមានភាពរញ៉េរញ៉ៃផងដែរចំពោះ
កន្លែងសាធារណៈបែបនេះ។
ថ្មីៗនេះស្រ្តីភាគច្រើននៅជុំវិញពិភពលោក បានចំនាយថវិកាផ្ទាល់ខ្លួន យ៉ាងហោចណាស់ម្នាក់ៗ
ចំនួន ១,០០០ផោន ពីប្រាក់ចំនូលរបស់ពួកគេ ក្នុងរយះពេលមួយឆ្នាំដើម្បីអាចទិញសម្ភារប្រើ
ប្រាស់ប្រចាំថ្ងៃ តាមគេហទំព័រ។ នេះបើតាមការរាយការណ៍របស់កុ្រមហ៊ុន CandidMoney។
ក្រុមហ៊ុន Hard-pressed ជាក្រុមហ៊ុនដែលជួយសន្សំប្រាក់របស់អ្នក ក្នុងការទិញឥវ៉ាន់ប្រចាំថ្ងៃ
អ្នកគ្រាន់តែចុចចូលទៅក្នុង 'cashback' រួចចុចនូវមុខទំនិញណាដែលអ្នកចង់ទិញ នោះក្រុម
ហ៊ុននិង នាំយកនូវរបស់របរនោះមកភ្លៀម។ នេះគឺនាក់មិនចាំបាច់អស់ថវិកា ទូរស័ព្ទ ឬត្រូវ
ចំនាយពន្ធលើលផិតផលផ្សេងៗ។
នាង Justin Modray ជាអ្នកសម្របសម្រួលនៃការសន្សំប្រាក់របស់ website CandidMoney
បាននិយាយថា បើអ្នកប្រើប្រាស់ cashback កាន់តែច្រើន នោះអ្នកនិងទទួលបាននូវការ
សន្សំប្រាក់កាន់តែខ្ពស់។ នោះមានន័យថា ក្រុមហ៊ុននិងមានប្រាក់បន្ថែមទៅក្នុងគណនេយ្យ
របស់អ្នក។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនឧស្សាហកម្មមួយ បានអោយដឹងថា cashback អាច
រកថវិកាបានពី ៧៥០លានផោន ទៅ ១រយកោដិក្នុងអំឡុងឆ្នាំ ២០១១។ ខណះពេលដែល
ក្រុមហ៊ុន Quido រកបាន ១,០០០ក្នុងមួយឆ្នាំ។
ដោយ៖ សារិន
ប្រភព៖ dailymail