នៅលើទំព័រ Instagram ចំនួនមនុស្ស “តាម” (Follow) នាង Mota បានកើនដល់ ២,២ លានអ្នក ច្រើនជាងក្រុមហ៊ុនសម្លៀកបំពាក់ Vogue, Elle, Marie Claire , Glamour និង Cosmopolitan ទៅ
ទៀត។ ចំណែកនៅលើ Youtube នាង មានអ្នកតាមដានចំនួន ជិត ៥លាននាក់។ ដោយមានអ្នក
Follow ច្រើនបែបនេះ Mota មិនចាំបាច់ផ្សាយពាណិជ្ជកម្ម វិនិយោគ ប៉ុន្ដែ នាង នៅតែអាចរកបាន
ជាង ៥សែនដុល្លារ ជារៀងរាល់ឆ្នាំ ដោយគ្រាន់តែធ្វើការយ៉ាងសាមញ្ញ នោះគឺដើរទិញទំនិញ។
Bethany Mota ទើបបានបញ្ចប់មធ្យមសិក្សា កាលពីឆ្នាំទៅ និងកំពុងរស់នៅជាមួយពុកម្ដាយ នៅ
ក្នុង California ខាងជើង ប៉ុន្ដែ Mota គឺជាម្ចាស់គណនីវីដេអូដែលមានមនុស្សតាមដានរាប់លាន
នាក់។
Mota ធ្វើការតែម្នាក់ឯង នៅក្នុងបន្ទប់របស់ខ្លួន ជាមួយនឹងថង់ទំនិញជាច្រើន។ វីដេអូថ្មីៗនេះ
របស់ Mota មានអ្នកចូលទស្សនាជាង ៦សែននាក់។ Mota ទិញខោអាវ និងសម្ភារៈតុបតែងខ្លួន
ជាច្រើន ហើយឧទ្ទេសនាមផលិតផលទាំងនេះ ដល់ទស្សនិកជន តាមរយៈវីដេអូ។
តាមរយៈការឧទ្ទេសនាម និងអធិប្បាយរបស់ Mota មានមនុស្សរាប់ពាន់នាក់ មានបំណងទិញ ផលិតផលដូចទៅនឹងផលិតផលរបស់នាង។ មូលហេតុនេះហើយ នាំឱ្យ Mota បង្កើតម៉ាកផ្ទាល់
ខ្លួនមួយ ដែលមានឈ្មោះថា Bethany Mota ។ ក្រុមហ៊ុនរបស់នាង មានលក់ខោ អាវ និងគ្រឿង អលង្ការ។
បន្ទាប់ពីបានល្បីឈ្មោះនៅលើ Youtube នាង Bethany Mota បានប្រកាសថា នឹងបង្ហាញខ្លួននៅ Westfield ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅ San Francisco អាមេរិក នាថ្ងៃសុក្រ បន្ទាប់
ពី បុណ្យណូអែល។ ការបង្ហាញខ្លួនរបស់នាង ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រ
របស់ នាង។
អ្នកគាំទ្ររបស់ Bethany Mota នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Westfield
ការបង្ហាញខ្លួននេះ ក៏ជាជំហានមួយដែលនាង Bethany Mota អាចឃោសនាបន្ថែមអំពីក្រុមហ៊ុន
របស់ខ្លួន។ នាងបានឃោសនាផលិតផលដោយការស្លៀកពាក់វា នៅមុខសាធារណជន។ ដោយ សារតែមានការចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ដូច្នេះ រូបភាពស្ដីអំពី Bethany
Mota ត្រូវបានគេស្គាល់ពាសពេញពិភពលោក។ Bethany Mota មានឱកាសកាន់តែច្រើនឡើងៗ ដើម្បីឃោសនាផលិតផលរបស់ខ្លួន ជាបន្ដបន្ទាប់។
Bethany Mota បានឱ្យដឹងថា ការល្បីឈ្មោះរបស់ខ្លួន នៅលើទំព័រ Youtube គឺជាការគួរឱ្យភ្ញាក់
ផ្អើល ៖ “ខ្ញុំបានរកឃើញសម្រស់នៃសាធារណជន ក្នុង Youtube ក្រោយពីត្រូវបានមនុស្សមួយ
ចំនួន មើលងាយ។ ខ្ញុំមិនចង់ចេញពីផ្ទះនោះទេ Youtube គឺជាច្រចេញរបស់ខ្ញុំ ព្រោះថា នៅទី
នោះ ខ្ញុំបានធ្វើជាខ្លួនខ្ញុំពិតៗ”។
គួររំឭកថា កាលពីឆ្នាំ ២០០៩ នាង Bethany Mota បានចាប់ផ្ដើមបង្កើតវីដេអូដំបូងមួយរបស់ខ្លួន ដោយនាងគ្រាន់តែប្រើប្រាស់កាមេរ៉ាធម្មតា និងធ្វើខ្លួនបែបសាមញ្ញៗ ប៉ុន្ដែ ចំនួននាក់ដែលបាន
ចូលមើល គឺមានច្រើនគួរឱ្យភ្ញាក់ផ្អើល ហើយយោបល់ រួមនិងការលើកសរសើរទាំងឡាយ បាន
ធ្វើឱ្យ Bethany Mota ល្បីឈ្មោះក្នុងបណ្ដាញសង្គមនានា ដូច្នេះ នាងក៏បានចាប់ផ្ដើមការរកស៊ី
របស់ខ្លួន។
រហូតមកដល់ពេលនេះ Bethany Mota បានបង្ហោះវីដេអូបានរាប់រយ ក្នុងនោះ ភាគច្រើន នាង ណែនាំអំពីការធ្វើសក់ ផាត់មុខ ឬរៀបចំគ្រឿងសង្ហារឹម។ ថ្វីបើនាង បានបដិសេធ មិនបង្ហើបអំពី ប្រាក់ចំណូលរបស់ខ្លួន ប៉ុន្ដែប្រភពនៃផលិតផលដែលបានឃោសនានៅលើ Youtube នាងត្រូវ បានគេសន្និដ្ឋានថា អាចរកបាន ៤ម៉ឺនដុល្លារ ក្នុងមួយខែៗ ពីវីដេអូរបស់ខ្លួន។
ទន្ទឹមនឹងការបង្កើតវីដេអូ ឃោសនាផលិតផលរបស់ខ្លួន នាងក៏បានបង្កើតវីដេអូស្ដីអំពីទេសចរណ៍ ផងដែរ។ Mota ធ្លាប់បានធ្វើជាដៃគូជាមួយ Forever 21 និង JC Penney ហើយពេលនេះ នាងមាន គម្រោង សម្រាប់រយៈពេលយូរអង្វែង។ Mota ធ្វើជាអ្នកតំណាងឱ្យម៉ាកផលិតផល Aeropostale ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
កំហុសទូទៅ ដែលអ្នកជំនួញថ្មី តែងជួបប្រទះ
គំនិតរកស៊ី ឬផលិតផលមានកំហុស ជាប្រភពចំណូល ដ៏កាក់កប់
កូរ៉េខាងជើង ៖ តំបន់ជិះស្គីទឹកកក ប្រណិតបំផុត បើកធ្វើអាជីវកម្ម តែមិនទាន់ស្វាគមន៍ ជនបរទេស
ហាងកាហ្វេមិនគិតថ្លៃអ្វីទាំងអស់ លើកលែងតែ កន្លែងអង្គុយ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider