អាមេរិក៖ កាលពីចុងសប្ដាហ៍មុននេះ មានការភ្ញាក់ផ្អើល នៅក្នុងហាងលក់សៀវភៅមួយកន្លែង ព្រោះតែវត្តមាន របស់ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា និងកូនស្រី។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅ ហាងលក់សៀវភៅ មួយកន្លែង នៅក្នុងរដ្ឋធានីវ៉ានស៊ីនតោន ក្នុងអំឡុងថ្ងៃ "Small Business Saturday" ដែលជាឱកាសលក់បញ្ចុះតម្លៃ នៅរៀងរាល់ចុះឆ្នាំ។ ប្រជាជន និងបុគ្គលិកនៅក្នុងហាង លក់សៀវភៅទាំងអស់ បានស្រឡាំងកាំង ខណៈដែល លោកប្រធានាធិបតី សហរដ្ឋអាមេរិកមួយនេះ បានដើរចូលក្នុងហាង លក់សៀវភៅ ក្នុងសម្លៀកបំពាក់ ជាសាមញ្ញជន អមដំណើរដោយកូនស្រី គួរឲ្យស្រឡាញ់ ទាំងពីរគឺ Malia និង Sasha។
ភាពសាមញ្ញរបស់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅតែគ្មានការផ្លាស់ប្ដូរ ដោយនៅពេលចូល ដល់ក្នុងហាង លោកបាននិយាយ លេងសើច ជាមួយនឹង ប្រជាពលរដ្ឋ និងអាជីវករយ៉ាងធម្មតា និងរាក់ទាក់បំផុត ហើយអ្វីដែលពិសេសនោះ គឺថា លោកបានប្រើប្រាស់ កាតឥណទាន ផ្ទាល់ខ្លួន ក្នុងការទូទាត់ថ្លែទំនិញ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល