CamNews

ព័ត៌មានអន្តរជាតិ 

៤ នាក់ស្លាប់ ក្រោមគំនរបាក់បែក យ៉ាងអាណោចអាធ័ម

ព័ត៌មានអន្តរជាតិ​ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញ
ផ្សាយ  នាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា មានឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិ  បាក់ដីមួយ
កន្លែងនៅក្នុងប្រទេសនេប៉ាល់  ដែលបានសម្លាប់មនុស្សយ៉ាងហោច  ៤  នាក់ ស្របពេលដែល ៩
នាក់ផ្សេងទៀតបន្តបាត់ខ្លួន។

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់លោក  Purushottam Ghimire ដែលជាអ្នកនាំពាក្យ
របស់រដ្ឋាភិបាល  បានបញ្ជាក់អោយដឹងផងដែរថា ក្រោយពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិ
លើកនេះ បានបណ្តាលអោយមនុស្សស្លាប់ ក៏ដូចជារងរបួស ផ្សេងនាក់ទៀតបន្តបាត់ខ្លួន  នឹងរថ
យន្ត  ៥ បានរងការខូចខាត  នៅពេលមានការរអិលបាក់ដី   នៅតាមបណ្តោយផ្លូង Mechi ដែល
ស្ថិតនៅក្នុងភូមិ Kilbung ភាគខាងកើតប្រទេសនេប៉ាល់។

គួររំឮកផងដែរថា  ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្ថកិច្ចផងដែរ ដោយបាន
ទៅដល់កន្លែងកើតហេតុ នឹងបានជួយសង្គ្រោះមនុស្ស ៨ នាក់ ស្របពេលដែលសាកសពមនុស្ស
៤ នាក់ត្រូវបានអូសទាញចេញពីគំនរបាក់បែក៕

ដោយ ៖ វណ្ណៈ
ប្រភព ៖ independent


Tags: international news strange entertainment