CamNews

តារា 

Selen​a ត្រូវបានគេប្រទះឃើញថា ពិតជាបាននៅជាមួយ Justin Bieber មែន

សារព័តមានរបស់ហូលីវូដ បានបង្ហោះរូបមួយចំនួន និងរាយការណ៍មកថា គេបានប្រទះឃើញ
នារីម្នាក់ ដែលមានរូបរាងដូច Selena ចូលក្នុងឡានក្រុងរបស់ Justin Bieber ពេលចាកចេញពី
សណ្ឋាគារដែល Justin Bieber ស្នាក់នៅ ។

Selena ត្រូវគេឃើញថាបានយកអាវធំមានមួក និង ក្រណាត់រុំករ បិទបាំងមុខរបស់ខ្លួនយ៉ាងជិត
ឈឹង ចំណែក Justin Bieber វិញពាក់ស្រោមមុខចំលែករបស់ខ្លួន បណ្តើរគ្នាចូលឡានក្រុងរបស់
ខ្លួនយ៉ាងលឿន ។  ដោយសារតែរឿង នេះគេជឿជាក់ទាំងស្រុងថា  គូរស្នេហ៍មួយគូរនេះពិតជា
បានវិលត្រឡប់រកគ្នាវិញមែន បន្ទាប់មក Selena ក៏ចេញមុខនិយាយថានាងរួបរួមជាមួយ Justin
វិញព្រោះនៅ ស្រឡាញ់អាណិត ហើយនាងចង់ផ្តល់ឪកាសអោយគេម្តងទៀត ៕


ដោយ ៖ លីលី
ប្រភព ៖ k14


Tags: selena justin bieber