CamNews

តារា 

Lionel Messi បានពញ្ញាក់ភ្លើងក្រហមដល់ក្រុមក្លឹប Premier Leauge ជាថ្មី ក្រោយបរាជ័យជាម្ចាស់បាល់មាស ២០១៤

ព័ត៌មានកីឡាករ៖​ Lionel Messi ទំនងជាទទួលរងឥទ្ធិពលពីការបរាជ័យ សម្លេងអ្នកគាំទ្រថ្ងៃបោះឆ្នោត​វាយ​តម្លៃកីឡាករឆ្នើមប្រចាំឆ្នាំ ២០១៤ ដោយលទ្ធផល Cristiano Ronaldo ទទួលបានពិន្ទុច្រើនជាងដាច់ ហេតុ​ដូច្នោះហើយ បន្ទាប់ពីកម្មវិធីចប់ កីឡាករបានប្រើភ្លើងសញ្ញាដាស់អារម្មណ៍ បណ្ដាក្លឹបនៅ Premier League ឲ្យងើបមកចាប់អារម្មណ៍ខ្លួនឡើងវិញ។​

យោងតាមការលើកឡើងរបស់ គេហទំព័រអន្ដរជាតិ mirror បានឲ្យដឹងថា Lionel Messi បានដាស់សតិ​អារម្មណ៍ក្រុមក្លឹបនៅ Premier league សាជាថ្មី ក្រោយពីកីឡាករបានមើលឃើញពី​លទ្ធផលជាក់ស្ដែង​ថា គាត់ត្រូវបរាជ័យក្រោមដៃ​ Ronaldo ម្ដងទៀត ក្រោយពីធ្លាប់បរាជ័យ ២ ដងរួចមកហើយ ។ លទ្ធផលនៃការបង្ហាញពេលនោះ បានជះឥទ្ធិពល​ដល់គាត់ រហូតដល់ថ្នាក់ហ៊ាននិយាយប្រាប់អ្នកសារព័ត៌មានថា គាត់មិនដឹងថាត្រូវទៅលេងនៅខាង​ណា​ឲ្យប្រាកដនោះទេ សម្រាប់រដូវកាលក្រោយនេះ។ កន្លងមកគាត់​តែងតែទទួចថា គាត់និងមិនចាកចេញ​ពី Barcelona ឡើយ ប៉ុន្ដែវាសនាមនុស្ស មិនអាចទៀងទាត់ ជាពិសេស ហេតុការណ៍ដែលកើតឡើងក្នុងរាត្រីនេះជាដើម ។ 

ពាក្យសម្ដីប៉ុន្មានឃ្លាចុងក្រោយរបស់ កីឡាករ នេះពិតជាធ្វើឲ្យ Chelsea និង Manchester City ភ្ញាក់ពីគេងឡើងវិញ ក្រោយពីក្រុមទាំង ២ បានគេងលក់បាត់ម្ដងទៅហើយ ខណៈពេលកីឡាករបានចេញរបាយការណ៍ចុងក្រោយ ថា មិនព្រមផ្ទេរជើងទៅខាងណាទាំងអស់។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror

 


Tags: Sport News Messi