CamNews

ប្លែកៗ 

ក្មេងស្រីដែលខ្ពស់បំផុតនៅអុយក្រែន

នាង Luda មានអាយុ ១៦ឆ្នាំហើយ នាងមានការលូតលាស់ខ្សោយផ្នែករាងកាយ (ស្គម) តែ
នាងពិតជាមានភាពប៉ិនប្រសព្វខាងការសំដែង ជាច្រើនដូចជា ការគូរគំនូរ រាំរបាំ ហ្វឹកហាត់
ការប្រគុំភ្លេងអស់រយៈពេល៨ឆ្នាំ ហើយឥឡូវនេះកំពុងរៀនលេងហ្គីតា។

Luda បានចាប់ផ្តើមរីកលូតលាស់យ៉ាងឆាប់រហ័ស ខុសប្រក្រតី។ នាងមានបញ្ហាក្នុងការដក
ដង្ហើម និងឆ្អឹងខ្នង។ ជំងឺរបស់នាងបានកើនឡើងយ៉ាងឆាប់រហ័ស ដោយមានដុំពកនៅលើ
ចង្កេះរបស់នាង។ ជាមួយនិងការធ្វើកោសល្យវិច័យបានដិតដល់ គឺនាងមានជំងឺ Genetic
disease ដែលបណ្តាលឲ្យមានបញ្ហាភ្នែកបេះដូង និងខ្នង។ លោកវេជ្ជបណ្ឌិត Dmitry Petrenko
បាននិយាយថា មានតែការវះកាត់ឆ្អឹងខ្នងប៉ុណ្ណោះដែលអាចជួយនាងបាន។ ការកែតំរូវឆ្អឹងខ្នង
របស់នាងអាចពត់ទៅបាន ៣០ដឺក្រេហើយឥឡូវនេះខ្នងរបស់នាងស្ទើរតែត្រង់ទៅហើយ។

បន្ទាប់ពីការវះកាត់មក អាចត្រលប់បករកជីវិតធម្មតារបស់នាងវិញបាន រៀនរស់នៅក្នុងជីវិត
ដោយមិនមានការគំរាមកំហែងពីកត្តាណាមួយទៀតឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ dumpbump247


Tags: strange unbelievable