CamNews

រថយន្ត 

ក្រុមហ៊ុន Toyota ប្រកាសប្រមូលយក រថយន្ត ៦,៣៩លានគ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហា ៥ (មានវីដេអូ)

តូក្យូ៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ Toyota បានប្រមូលយករថយន្តចំនួន
៦,៣៩លាន គ្រឿង នៅទូទាំងពិភពលោកចូលក្នុងរោងចក្រផលិតរថយន្តវិញ ដោយសារតែមាន
បញ្ហាបច្ចេកទេស ៥ ផ្សេងៗ គ្នា។

ក្រុមហ៊ុន Toyota បានធ្វើសេចក្តីថ្លែងការណ៍ថា រថយន្ត ដែលមានបញ្ហាបច្ចេកទេស ៥ មាននៅ
លើរថយន្តចំនួន ២៦ម៉ូដែល។ សរុបរថយន្តទំាងអស់ នៅទូទាំងពិភពលោក  មានចំនួន ៦,៣៩
លាន គ្រឿង ក្នុងនោះមានដូចជា៖ រថយន្ត Pontiac Vib និងរថយន្ត Subaru Trezia ជាដើម
។ល។ បញ្ហាទាំងនោះ មានដូចជា៖ គុណភាពរថយន្ត  ប្រព័ន្ធការពារសុវត្ថិភាពក្នុងរថយន្ត និង
បញ្ហាកៅអីអង្គុយខុសបចេ្ចកទេស  និង  ម៉ាស៊ីនរថយន្តដំណើរការមិនស្រួល  ដែលអាចបង្កជា
គ្រោះថ្នាក់អគ្គិភ័យ ឆេះម៉ាស៊ីនរថយន្ត។

រថយន្តដែលកើតមាន   បញ្ហាគ្រោះថ្នាក់ទាំងនេះ ក៏រួមមាន៖  រថយន្ត Corolla sedan រថយន្ត
RAV4 sport និង រថយន្ត Yaris ផងដែរ៕

សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ straitstimes



Yaris
Pontiac Vib
Pontiac Vib

Tags: car Toyota to recall 6.39 million vehicles worldwide for 5 different problems